ព័ត៌មានអន្ដរជាតិ
សហព័ន្ធឧស្សាហកម្មថៃ៖ ការវិនិយោគលើដែកថែបរបស់ចិន គំរាមកំហែងដល់ឧស្សាហកម្មក្នុងស្រុក
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃចន្ទថា ឧស្សាហកម្មដែកថែបរបស់ថៃស្ថិតក្នុងហានិភ័យនៃការគ្របដណ្តប់ដោយក្រុមហ៊ុនចិន ដែលបង្កើតរោងចក្រដែកថែបនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធានសហព័ន្ធ លោក Kriengkrai Thiennukul បាននិយាយថា អត្រាលទ្ធភាពប្រើប្រាស់របស់ឧស្សាហកម្មដែកថែបថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ឆ្នាំ ដោយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ មានត្រឹម ២៩,៣ ភាគរយ ធ្លាក់ចុះពី ៣១,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានកត់សម្គាល់ថា ការវិនិយោគរបស់ចិន រំពឹងថានឹងបង្កើនសមត្ថភាពផលិតដល់ ១២,៤២ លានតោន/ឆ្នាំ ខណៈតម្រូវការរបស់ប្រទេសថៃមានចំនួន ១៦ លានតោន។ លោក Kriengkrai បន្តថា ការវិនិយោគទាំងនេះស្របគ្នាទៅនឹងគោលនយោបាយរបស់ទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយការបំពុលក្នុងប្រទេសរបស់ខ្លួន និងជៀសវាងរបាំងពាណិជ្ជកម្ម ដែលប្រទេសផ្សេងៗដាក់លើចិន។
លោកបានព្រមានថា នៅពេលរោងចក្រដែកថែបចិនសាងសង់ឡើង វានឹងប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក ដោយបន្ថែមថា អត្រាលទ្ធភាពប្រើប្រាស់របស់ឧស្សាហកម្មដែកថែបថៃ នឹងធ្លាក់ចុះថែមទៀត។

ទោះបីជាមានការហូរចូលនៃការវិនិយោគរបស់ចិនក៏ដោយ លោក Kriengkrai បានធានាថា ក្រុមហ៊ុនផលិតរបស់ថៃមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់ប្រទេស។ លោកបន្ថែមថា ក្រសួងឧស្សាហកម្ម គួរតែដាក់ចេញបទប្បញ្ញត្តិ ដើម្បីគ្រប់គ្រងការបង្កើតរោងចក្រដែកថែបនៅប្រទេសថៃ។
ជាមួយគ្នានោះ មន្រ្តីដដែលបានលើកឡើងពីការព្រួយបារម្ភ អំពីការនាំចូលដែកថែបសម្រាប់ការសាងសង់ ដែលមិនស្របតាមស្តង់ដារឧស្សាហកម្មរបស់ថៃ ដែលអាចបង្កហានិភ័យសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ លោកបានអំពាវនាវឱ្យមានការដាក់ចេញនូវស្តង់ដារឧស្សាហកម្មតឹងរ៉ឹង ដើម្បីដោះស្រាយបញ្ហានេះ។
លោក Kriengkrai បានគូសបញ្ជាក់ថា៖ «ការនាំចូលដែកថែបសម្រាប់ការសាងសង់កំពុងកើនឡើង ជាពិសេសពីប្រទេសចិន»។ នៅឆ្នាំ ២០២៣ ថៃបាននាំចូលដែកថែបបម្រើការសាងសង់ចំនួន ៤២៦ ៣៤០ តោន ក្នុងតម្លៃសរុប ២១ ប៊ីលានបាត ដោយ ៩២ ភាគរយ ត្រូវបាននាំចូលពីចិន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


