ព័ត៌មានអន្ដរជាតិ
ក្រុងផាត់ថាយ៉ារបស់ថៃ ទទួលភ្ញៀវទេសចរជាង ១២ លាននាក់ ត្រឹមឆមាសទី១ដើមឆ្នាំ
ទីក្រុងផាត់ថាយ៉ារបស់ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរជាង ១២ លាននាក់ ក្នុងរយៈពេល ៦ ខែដំបូងដើមឆ្នាំនេះ ដោយខ្ពស់ជាងចំនួនឆ្នាំ១លាននាក់ បើធៀបនឹងរយៈពេលដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលស្រង់ព័ត៌មានពីការិយាល័យអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) ។

នាយិកាការិយាល័យ TAT ប្រចាំក្រុងផាត់ថាយ៉ា លោកស្រី Urai Mukpradabtong បាននិយាយថា វិស័យទេសចរណ៍នៅក្នុងខេត្តឈុនបុរី បានឃើញពីកំណើនភ្ញៀវទេសចរទៅលេងប្រមាណ ៩,៣២ ភាគរយ ដោយកើនឡើងពីចំនួន ១១,៦១ លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រី Urai បានគូសបញ្ជាក់ជាលម្អិតថា ក្នុងចំណោមភ្ញៀវទេសចរ ១២,៦៩ លាននាក់ដែលទៅលេងក្រុងផាត់ថាយ៉ា ចន្លោះពីខែមករា ដល់ខែមិថុនា មាន ៧,២ លាននាក់ជាភ្ញៀវទេសចរក្នុងស្រុក និង ៥,៤៩ លាននាក់ ជាភ្ញៀវទេសចរបរទេស។

សារព័ត៌មាន Pattaya One News បានរាយការណ៍ថា ការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរនៅក្រុងផាត់ថាយ៉ា ត្រូវបានជំរុញដោយគោលនយោបាយផ្សព្វផ្សាយទេសចរណ៍ទាំងពីវិស័យឯកជន និងរដ្ឋ ខណៈក្រុងនេះក៏នៅជិតរាជធានីបាងកក។
គេមើលឃើញថា ការិយាល័យប្រចាំតំបន់របស់ TAT បានព្យាយាមរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍សម្រាប់ក្រុងផាត់ថាយ៉ា និងតំបន់ផ្សេងទៀតរបស់ខេត្តឈុនបុរីជារៀងរាល់ខែ ជាពិសេសនៅក្នុងរដូវទាប ដែលមានភ្លៀងធ្លាក់ច្រើន។ TAT រំពឹងភ្ញៀវទេសចរ ២៥ លាននាក់ ទៅលេងទីក្រុងឆ្នេរមួយនេះ ពេលមួយឆ្នាំ ២០២៤។
ថ្មីៗនេះ ប្រតិបត្តិករទេសចរណ៍នៅទីក្រុងផាត់ថាយ៉ា បានដាក់សំណើទៅរដ្ឋាភិបាល ដោយបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រែក្លាយទីក្រុងនេះ ទៅជាតំបន់ទេសចរណ៍លក្ខណៈគ្រួសារ ជំនួសឲ្យភាពល្បីល្បាញនៃទេសចរណ៍ផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


