សេដ្ឋកិច្ច
ការសិក្សាផលប៉ះពាល់ពីគម្រោងស្ពានផ្សាររាត្រី-អរិយក្សត្រ បានបិទបញ្ចប់ និងត្រៀមបើកការដ្ឋានឆាប់ៗ
ការសិក្សាផលប៉ះពាល់ពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ បានបិទបញ្ចប់របាយការណ៍ចុងក្រោយ និងត្រៀមបើកដ្ឋានសាងសង់ឆាប់ៗនៅពេលខាងមុខនេះ។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) ត្រៀមសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
អង្គប្រជុំបានពិភាក្សាលើរបាយការណ៍ បន្ទាប់ពីបញ្ចប់ការសិក្សាលម្អិត ចំពោះផលប៉ះពាល់ បរិស្ថាន និងសង្គម (ESIA) នៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាឱ្យទទួលបាននូវធាតុចូល និងស្វែងរកដំណោះស្រាយរួម ព្រមទាំងសម្រេចបានការឯកភាពគ្នាចុងក្រោយ សម្រាប់ភាពច្បាស់លាស់នៅពេលគម្រោងចាប់ផ្តើមសាងសង់។

គម្រោងសាងសង់ស្ពានថ្មីនេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េ និងបានចុះហត្ថលេខាក្នុងទំហំទឹកប្រាក់ជិត ២៤៦ លានដុល្លារ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។
លោក ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាបានឱ្យដឹងកាលពីពេលកន្លងទៅថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ រំពឹងថា នឹងបើកការដ្ឋាននៅដើមឆ្នាំ ២០២៥ ខាងមុខ។
តាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


