ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងសកលបន្តធ្លាក់ចុះ ដល់កម្រិតទាបបំផុតរាប់តាំងពីខែធ្នូ ឆ្នាំមុន
តម្លៃប្រេងឆៅសកលក្នុងការជួញដូរនាថ្ងៃពុធនេះ បានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់ចាប់តាំងពីខែធ្នូ ឆ្នាំមុន ដោយសារតែភាពធូរស្រាលនៃជម្លោះនយោបាយនៅលីប៊ី ដែលជាប្រទេសនាំចេញប្រេងកាតមួយ ទន្ទឹមនឹងការបន្តខ្សោយនៃតម្រូវការពីប្រទេសប្រើប្រេងធំៗរួមមានចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៤៣ សេន ឬ ០,៦ ភាគរយ ដោយជួញដូរនៅត្រឹម ៧៣,៣២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងនាពេលអនាគតរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៤៩ សេន ឬ ០,៧ ភាគរយ ដោយជួញដូរនៅ ៦៩,៨៥ ដុល្លារ/បារ៉ែល។
កាលពីថ្ងៃអង្គារ តម្លៃរបស់ Brent បានធ្លាក់ចុះប្រមាណ ៤,៩ ភាគរយ ខណៈតម្លៃ WTI បានធ្លាក់ចុះប្រមាណ ៤,៤ ភាគរយ។

ម៉ាកទាំង២ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែធ្នូ ដោយសារតែសញ្ញានៃកិច្ចព្រមព្រៀងដោះស្រាយជម្លោះនយោបាយរវាងបក្សពួកគូប្រជែងក្នុងប្រទេសលីប៊ី ដែលបានកាត់បន្ថយផលិតកម្មប្រេងប្រហែលពាក់កណ្តាល ហើយបង្កការរាំងស្ទះដល់ការនាំចេញ។
អ្នកជំនាញក៏បានគូសបញ្ជាក់ផងដែរថា ការបន្តធ្លាក់ចុះកើតឡើងផងដែរនៅពេលទីផ្សារប្រេងបន្តរងសម្ពាធ ដោយសារក្ដីព្រួយបារម្ភអំពីតម្រូវការប្រេងធ្លាក់ចុះ ក្រោយសូចនាករសេដ្ឋកិច្ចរបស់ចិន និងអាមេរិក ដែលជាប្រទេសប្រើប្រេងធំៗរបស់សកល បានបង្ហាញពីកម្សោយ ក្នុងនោះរួមមានទាំងការធ្លាក់ចុះនៃសកម្មភាពរោងចក្រ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


