Connect with us

សេដ្ឋកិច្ច

យុវជនម្នាក់ យកស្លឹកពោត និងស្លឹកទ្រាំង កែច្នៃធ្វើកម្រងផ្កា បង្កើនចំណូលជួយកសិករ

បានផុស

នៅ

យុវជនម្នាក់ យកស្លឹកពោត និងស្លឹកទ្រាំង កែច្នៃធ្វើកម្រងផ្កា និងផ្កាសម្រាប់តុបតែងលម្អ រួមចំណែកជួយកសិករក្នុងមូលដ្ឋាន ក្រៅពីការងារស្រែចម្ការរបស់ពួកគាត់ បានថែមមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាម្ចាស់ហាងផ្កាខ្មែរ ស្ថិតនៅរាជធានីភ្នំពេញ លោក វង់ ហិរញ្ញនិយុទ្ធ បានប្រាប់ កម្ពុជាថ្មី ថា ដំបូងឡើយជំនាញកែច្នៃផ្កានេះ រូបលោក មិត្តភក្ដិ គ្រាន់តែបាននាំគ្នាធ្វើសាកល្បងដាក់លក់ធម្មតាតែប៉ុណ្ណោះ ខណៈដែលក្នុងឆ្នាំ២០១៩ ជំងឺកូវីដ-១៩ ក៏បានផ្ទុះឡើង ទើបជំរុញឱ្យរូបលោក និងសមាជិកផ្សេងទៀតបានចាប់ផ្ដើមអាជីវកម្មមួយនេះឡើងមក។

និយុទ្ធ បន្តថា ចូលមកដល់ឆ្នាំ ២០២០ រូបលោក និងសមាជិក បាននាំគ្នាទៅលេងមិត្តភក្ដិនៅឯភូមិមួយស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយក៏បានមើលឃើញថាទីនោះសម្បូរដំណាំពោត និងដើមទ្រាំង ផងនោះ លោកក៏បាននឹកឃើញគំនិតមួយដោយជ្រើសរើសស្លឹកពោត និងស្លឹកទ្រាំង មកកែច្នៃ និងជួយបង្រៀនជំនាញកែច្នៃផ្កានេះ ដល់កសិករក្នុងមូលដ្ឋាន ឱ្យចេះធ្វើកម្រងផ្កា និងផ្កាលម្អគេហដ្ឋាន ដើម្បីឱ្យសកសិករក្នុងសហគមន៍នេះ អាចស្វែងរកប្រាក់ចំណូលបានមួយកម្រិត។

និយុទ្ធ បានបន្ថែមទៀតថា ទម្រាំតែកសិករបានចេះ និងយល់ដឹងពីអត្ថប្រយោជន៍នៃស្លឹកពោត និងស្លឹកទ្រាំងនេះ លោក និងសមាជិក២នាក់ទៀត បានលះបង់ពេលវេលារយៈពេលជាង១ឆ្នាំ ដើម្បីបង្រៀនឱ្យពួកគាត់ពិសេសមនុស្សចាស់ ជនមានពិការភាព ដែលរស់នៅសហគមន៍ ឱ្យចេះជំនាញនេះ អាចធ្វើការបង្កើនប្រាក់ចំណូលជួយគ្រួសារ ដោយពុំចាំបាច់ទៅធ្វើការឆ្ងាយពីផ្ទះ។

ជាអតីតនិស្សិតជំនាញសណ្ឋាគារ និង​បដិសណ្ឋារកិច្ច និយុទ្ធ ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តដើរកម្សាន្តបែបទេសចរណ៍គ្រប់ទិសទី ទើបបណ្ដោលឱ្យរូបលោក បានផ្លាស់ប្ដូរក្ដីស្រមៃពីមគ្គទេសក៏ទេសចរណ៍​ក្នុងខេត្តសៀមរាប មកជាម្ចាស់ហាងផ្កាមួយក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នដោយមិនបានព្រៀងទុកមុនទាល់តែសោះ។

និយុទ្ធ បានបញ្ជាក់ទៀតថា សម្រាប់ពេលបច្ចុប្បន្ន ផលិតផលផ្កាពីស្លឹកពោត និងស្លឹកទ្រាំងនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ  ដោយសារតែគុណភាព និងសោភ័ណ របស់​ផ្កាទាំងនេះ ក៏បានសម្រិតសម្រាំងយ៉ាងប្រណិត ប្រកបដោយទំនុកចិត្តខ្ពស់ពីបងប្អូនប្រជាសហគមន៍ ផងដែរ។

និយុទ្ធ បានប្រាប់ឱ្យដឹងទៀតថា ជាចក្ខុវិស័យទៅថ្ងៃអនាគត លោក និងសមាជិកក្នុងហាងផ្កាប្រមាណជាង២០នាក់ទៀត ក៏គ្រោងនឹងចុះទៅជួយបង្រៀនប្រជាកសិករនៅតាមតំបន់ផ្សេងៗទៀត ឱ្យចេះជំនាញកែច្នៃស្លឹកពោត និងស្លឹកទ្រាំង ដើម្បីកែច្នៃធ្វើជាផ្កាឱ្យបានច្រើនជាងនេះទៀត សម្រាប់ចូលរួមជួយកសិករឱ្យមានការងារបន្ថែម ក្រៅពីការងារស្រែចម្ការរបស់ពួកគាត់៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម