ព័ត៌មានជាតិ
បណ្តាក្រុមហ៊ុនកូរ៉េបង្ហាញឆន្ទៈពង្រីកការវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុនមូលបត្រកូរ៉េខាងត្បូង ក្រុមហ៊ុន SK Securities និង KB Financial Group ស្វែងការគាំទ្រពី រដ្ឋាភិបាលកម្ពុជាលើកគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា ជាពិសេក្រុងហ៊ុនទាំងនោះនឹងចូលរួមចំណែកដល់ការកសាងប្រទេសកម្ពុជាជាប្រទេសដែលមានគម្រោងវិនិយោគបៃតងដ៏ច្រើនមួយនៅក្នុងតំបន់។

លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities បានជួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាកាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញានេះ ស្របពេលដែលសម្តេចបានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅកូរ៉េ។ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា។
លោក Jung Jun-Ho បានលើកថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោកចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ហើយធ្វើការទៅលើវិស័យជាច្រើន។
លោកក៏បានលើកឡើងថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនមូលបត្រដែលទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដែលទទួលបានអាជ្ញាប័ណ្ណហិរញ្ញវត្ថុដែលផ្ដោតទៅលើបរិស្ថាន។ ក្រុមហ៊ុន SK Securities កំពុងតែអនុវត្តគម្រោងមួយ គឺការអភិរក្សនៅព្រៃកោងកាង ក្នុងខេត្តកំពត ទំហំ៥០ហិកតា នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងបរិស្ថាន។
លោកបានលើកឡើងថា៖« ក្រុមហ៊ុនរបស់លោក គឺចាប់អារម្មណ៍ទៅលើប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានទីតាំងល្អ និងមានធនធាន មនុស្ស។ ក្នុងទិសដៅនេះ SK Securities សុំការគាំទ្រពីសម្ដេចតេជោ ដល់ក្រុមហ៊ុនរបស់លោកដែលនឹងអាចឈានទៅដល់ការវិនិយោគនៅកម្ពុជា»។

សម្ដេចតេជោហ៊ុនសែន ស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុនពីការមានវត្តមាននៅកម្ពុជា។ ប្រទេសកម្ពុជាត្រូវការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនកូរ៉េ។ ដើម្បីវិនិយោគបានចំគោលដៅ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ឱ្យសិក្សាលម្អិតថាតើចាប់យកចំណុចអ្វីដែលជាគោលដៅនៃការវិនិយោគ។
សម្តេចតេជោ បន្ថែមថា ៖«កម្ពុជាត្រូវការវិនិយោគលើឧស្សាហកម្មកែច្នៃ ពីព្រោះកម្ពុជា មានវត្ថុធាតុដើមច្រើន ដែលសមត្ថភាពនៃការកែច្នៃនៅមានកម្រិត។ ដោយទីផ្សារកូរ៉េ ត្រូវការនាំចូលផលិតផលជាស្បៀង, ដូច្នេះបណ្តាក្រុមហ៊ុនកូរ៉េអាចធ្វើការសិក្សាអំពីការកែច្នៃលើផលិតផលស្បៀង។
សម្ដេចតេជោ បានបន្ថែមពីការការវិនិយោគក្នុងរូបមន្ត ១+ និងគូសបញ្ជាក់ថា ក្រុមហ៊ុនដែលវិនិយោគ នៅក្នុងប្រទេសអាស៊ាន គួរវិនិយោគផងដែរនៅក្នុងប្រទេសកម្ពុជា ព្រោះថានៅពេលប្រទេសមួយមានបញ្ហា ក្នុងផលិតកម្ម គឺរូបមន្ត ១+ នេះ អាចធានាច្រវាក់ផលិតកម្មបាន។
នៅព្រឹកថ្ងៃដដែលនោះដែរ លោក Yang Jong Hee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោផងដែរ។ ដោយលោក បានលើកឡើថា ក្រោយពេលដែលសម្ដេចតេជោបានភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ ឡើងវិញនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន KB បានសិក្សាពីប្រទេសកម្ពុជា ហើយជាបន្តបន្ទាប់ បានពង្រឹងវត្តមានរបស់ខ្លួននៅកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន។
លោកថា៖«ក្រុមហ៊ុន KB Financial តែងតែដើរលើមាគ៌ាដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេស សម្តេចតេជោ បានត្រួសត្រាយ ក្នុងនោះ ក្រុមហ៊ុនបានធ្វើការជាមួយប្រជាជនកម្ពុជាហើយមានការសហការគ្នាល្អ ដែលធ្វើឱ្យក្រុមហ៊ុនមានការវិវត្តទៅមុខ»។

សម្ដេចតេជោ ហ៊ុន សែន បានសាទរ ដែលបានឃើញនូវការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដូចជា ប្រាសាក់ និងវិស័យធនាគារផងដែរ ក្នុងនោះស្ថាប័នមីក្រូហិរញ្ញវត្ថុបានផ្ដល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមួយចំនួនបានប្រើប្រាស់ក្នុងការធ្វើអាជីវកម្មដើម្បីបង្កើនជីវភាពរស់នៅ។
សម្តេចបានគូសបញ្ជាក់ថា នៅក្នុងពេលវិបត្តិកូវីដ១៩ បញ្ហាមីក្រូហិរញ្ញវត្ថុ បានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋផងដែរ។ នៅពេលនោះ សម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រី ក៏បានស្នើសុំការយោគយល់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយមិនចង់ឱ្យមានការរឹបអូសណាមួយពីប្រជាពលរដ្ឋដែលមិនមានលទ្ធភាពសងប្រាក់កម្ចី និងបានស្នើដល់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យរៀបចំឥណទានឡើងវិញ។
សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ទៅដល់លោកប្រធានក្រុមហ៊ុន KB Financial បានណែនាំឱ្យមានការសិក្សាស្រាវជ្រាវទៅលើការខ្ចីប្រាក់ទាំងនោះ ហើយឃើញថា ភាគច្រើននៃកម្ចី គឺសម្រាប់ធ្វើអាជីវកម្ម ដែលត្រូវនឹងគោលដៅ ក៏ប៉ុន្តែក៏មានកម្ចីមួយចំនួនតូចដែលមិនចំគោលដៅ ដោយសារជាកម្ចីមិនបានបម្រើដល់ផលិតកម្មទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


