ព័ត៌មានជាតិ
គយអំពាវនាវដល់ភាគីពាក់ព័ន្ធអនុលោមតាមច្បាប់ដើម្បីចូលរួមជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានថ្លែងថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ (Time Release Study-TRS) ត្រូវធ្វើឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកាតព្វកិច្ចរបស់កម្ពុជាក្នុងក្របខណ្ឌអាស៊ាន ដើម្បីវាស់វែងពីប្រសិទ្ធភាពនៃការអនុវត្ដនីតិវិធីប្រតិបត្ដិក្នុងការចេញអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ របស់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងការចូលរួមចំណែករបស់វិស័យឯកជន ពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញ។

ការលើកឡើងរបស់លោក គុណ ញឹមធ្វើឡើង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ ត្រឹមឆ្នាំ២០២៣ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
លោកបានថ្លែងបញ្ជាក់ថា៖«ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ មានគោលបំណងរកឱ្យឃើញនូវចំណុចរាំងស្ទះដើម្បីដាក់ចេញនូវវិធានការដោះស្រាយតាមរយៈការប្រមូលធាតុចូល និងមតិយោបល់ ពីភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្ដបន្ដ»។
ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ នេះ រៀបចំឡើងដោយប្រមូលទិន្នន័យពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបូកសរុបដោយប្រើប្រាស់ Software របស់អង្គការគយពិភពលោក (WCO Software)។ ការសិក្សានេះ គាំទ្រទាំងផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងសម្ភារបរិក្ខារដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន រដ្ឋបាលគយជប៉ុន និងផ្ដល់ធាតុចូលបន្ថែមដោយមូលនិធិរូបិយវត្ថុអន្តរជាតិ និងគម្រោង EU-GATE។

លោក គុណ ញឹម បានលើកទឹកចិត្ត និងជំរុញសមាជិក-សមាជិកា នៃអង្គសិក្ខាសាលាដែលបានចូលរួម ផ្ដល់មតិយោបល់ និងធាតុចូលឱ្យបានផុលផុសលើលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ ត្រឹមឆ្នាំ២០២៣ និងយកវិធានការដែលបានដាក់ចេញក្នុងអង្គសិក្ខាសាលា ទៅអនុវត្ដឱ្យបានពេញលេញ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរឡើងថែមទៀតស្របតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


