ព័ត៌មានអន្ដរជាតិ
កំណើនសេដ្ឋកិច្ចវៀតណាម ចិន កូរ៉េខាងត្បូង អាចធ្លាក់ចុះ១ភាគរយ បើ ត្រាំ ជាប់ឆ្នោត
ក្រុមហ៊ុនសិក្សាស្រាវជ្រាវ និងវាយតម្លៃ Fitch បាននិយាយក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនាថ្ងៃចន្ទនេះថា កំណើនសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនៅអាស៊ីមួយចំនួន រួមមានវៀតណាម ចិន និងកូរ៉េខាងត្បូង នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទី២។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយពីការសិក្សារបស់ Fitch ដែលរកឃើញថា ក្រោមសេណារីយ៉ូករណីដ៏អាក្រក់បំផុត ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសទាំង៣នៅឆ្នាំ ២០២៨ អាចទាបជាងការព្យាករនាពេលបច្ចុប្បន្នរហូតដល់ ១ ភាគរយ ឬច្រើនជាងនេះ នៅពេលសហរដ្ឋអាមេរិកពង្រឹងគោលនយោបាយពាណិជ្ជកម្មបែបការពារនិយមរបស់ខ្លួនឱ្យកាន់តែខ្លាំងថែមទៀត។
គោលនយោបាយការពារនិយម ដែលធ្វើឡើងដើម្បី «ការពារក្រុមហ៊ុនក្នុងស្រុកអាមេរិក» ជាក្ដីបារម្ភមួយសម្រាប់ប្រទេសនាំចេញទៅសហរដ្ឋអាមេរិកជាច្រើន។ ខណៈសហរដ្ឋអាមេរិកត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ លោក ត្រាំ ដែលកំពុងប្រកៀកប្រកិតគ្នាលើសន្ទុះគាំទ្រជាមួយគូប្រជែង បានបង្កើនវោហាសាស្រ្តរបស់ខ្លួន ជាពិសេសពាក់ព័ន្ធការតំឡើងពន្ធលើទំនិញនាំចូលពីបរទេស។
អតីតប្រធានាធិបតីដដែល បានបង្ហាញផែនការសម្រាប់ពន្ធចន្លោះពី ១០-២០ ភាគរយ លើទំនិញនាំចូលសហរដ្ឋអាមេរិកទាំងអស់ ក៏ដូចជាពន្ធ ៦០ ភាគរយ ឬច្រើនជាងនេះ លើទំនិញមកពីប្រទេសចិន។ ក្រុមហ៊ុន Fitch បាននិយាយថា ភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើង អាចមានឥទ្ធិពលយ៉ាងខ្លាំងលើប្រទេស និងក្រុមហ៊ុនដែលនាំចេញទំនិញទៅសហរដ្ឋអាមេរិក៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


