ព័ត៌មានអន្ដរជាតិ
តម្លៃផ្ទះថ្មីនៅចិន ធ្លាក់ចុះលឿនបំផុត រាប់តាំងពីឆ្នាំ ២០១៥
ទិន្នន័យផ្លូវការពីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃសុក្រថា តម្លៃផ្ទះថ្មីប្រចាំខែកញ្ញាក្នុងប្រទេសចិន បានធ្លាក់ចុះលឿនបំផុតរាប់ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៥ ទោះបីជារដ្ឋាភិបាលបានបង្កើននូវកិច្ចខិតខំប្រឹងប្រែងជំរុញវិស័យអចលនទ្រព្យដែលជាប់គាំងក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រ៉យទ័របានវិភាគលើទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) ដោយរកឃើញថា តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ៥,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកាន់តែអាក្រក់ជាងការធ្លាក់ចុះ ៥,៣ ភាគរយ កាលពីខែសីហា។ វាគឺជាការធ្លាក់ចុះ ១៥ ខែ ជាប់ៗគ្នា។
ការជាប់គាំងនៃវិបត្តិអចលនទ្រព្យរបស់ចិន ដែលរួមចំណែកប្រមាណ ១/៤ នៃសកម្មភាពសេដ្ឋកិច្ច នៅតែជាបញ្ហាសេដ្ឋកិច្ចដ៏ធំរបស់ប្រទេស។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចិនបានណែនាំវិធានការជំរុញផ្សេងៗ រួមទាំងអត្រាការប្រាក់ទាប និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ ដែលជំរុញឱ្យមានតម្រូវការមួយចំនួនក្នុងទីក្រុងធំៗ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានជាតិ១៥ ម៉ោង agoបណ្ឌិត សុខ ទូច ថាថៃឈ្លានពានកម្ពុជា មិនមែនជារឿងថ្មី ខណៈលោក ពុយ គា បន្ទរ ថៃកំពុងយកគំរូតាមប្រទេសមហាអំណាចគាបសង្កត់កម្ពុជា


