សេដ្ឋកិច្ច
អ្នកឧកញ៉ា លឹម ហេង៖ អនុស្សរណៈយោគយល់កម្ពុជា-ហុងកុង បង្ហាញសក្ដានុពលកិច្ចសហប្រតិបត្តិការវិនិយោគ
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នេះថា អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជាជាមួយសមាគមពាណិជ្ជកម្មចិននៅកម្ពុជាគឺធ្វើឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីពាណិជ្ជករហុងកុង ដែលមានបំណងវិនិយោគ ខណៈសមាគមនេះ មានសមាជិករហូតដល់ ជាង ១ ពាន់នាក់ ចម្រុះជាតិសាសន៍ ដូច្នេះ វាជាសក្ដានុពលមួយសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចពាណិជ្ជកម្ម។
អ្នកឧកញ៉ា លឹម ហេង លើកឡើងថា៖ «អ្នកខ្លះកំពុងតែរកស៊ីនៅកម្ពុជាស្រាប់ ដោយពួកគាត់មានបំណងពង្រីកមុខរបរពួកគាត់ ពីប្រទេសគាត់មកកាន់កម្ពុជាផងដែរ ដោយសារកម្ពុជាមានស្ថិរភាពនយោបាយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗជាច្រើន ដែលមានលទ្ធភាពអាចឱ្យគាត់វិនិយោគក្នុងប្រទេសរបស់យើង»។
អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា ពាណិជ្ជករដែលចាប់អារម្មណ៍ខ្លាំង និងជំរុញកិច្ចជំនូបពាណិជ្ជកម្ម និងជំរុញធុរជនទៅហុងកុង ពីហុងកុងមកវិញ ខណៈកម្ពុជាបានធ្វើជំនួញជាមួយហុងកុងច្រើន មានវិស័យកាត់ដេរ កសិកម្ម និងគ្រឿងបង្គំផ្សេងៗ ដែលមានផ្នែកអគ្គិសនី និងទោចក្រយានយន្ត។
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិននៅកម្ពុជានៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការរីកចម្រើនរួមគ្នា។
ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា និងចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកបណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា និងមានការអញ្ជើញចូលរួមពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករចិននិងកម្ពុជាជាច្រើនរូប។
សូមជំរាបថា អនុស្សរណៈយោគយល់នេះ ផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរលើផ្នែកសំខាន់ៗរួមមាន៖ ការកំណត់កាលានុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និងការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនិងកម្មវិធីរួមគ្នា ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគពីចិនមកកម្ពុជា ជាពិសេស តំបន់រដ្ឋបាលពិសេសហុងកុង៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់