ព័ត៌មានអន្ដរជាតិ
ស្ថាប័នជំនាញថៃ៖ វិស័យឧស្សាហកម្ម៧ នឹងចំណេញពីជម្លោះពាណិជ្ជកម្មអាមេរិក-ចិន
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលស្ថាប័នស្រាវជ្រាវរបស់ធនាគារ KBank បានព្យាករថា ឧស្សាហកម្មសំខាន់ៗចំនួន៧នៅក្នុងប្រទេសថៃ នឹងទទួលបានផលប្រយោជន៍ខ្លាំងជាងគេពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលអាចក្ដៅកាន់តែខ្លាំងក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអង្គារ។

មជ្ឈមណ្ឌលបាននិយាយនៅក្នុងរបាយការណ៍វិភាគចុងក្រោយរបស់ខ្លួនថា សង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងក្លា នឹងជំរុញឱ្យក្រុមហ៊ុនផលិតចិន ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនចេញពីចិនដីគោក ហើយងាកទៅរកប្រទេសដាក់រោងចក្រជំនួស រួមទាំងប្រទេសថៃ។
ឧស្សាហកម្មសំខាន់ៗថៃទាំង៧ ដែលអាចទទួលបានផលប្រយោជន៍ច្រើនរួមមាន បន្ទះឈីប បន្ទះស្រូបពន្លឺព្រះអាទិត្យ
គ្រឿងកាមេរ៉ាឌីជីថល ស្រោមដៃពេទ្យ និងជ័រ ឧបករណ៍ TV Peripherals បន្ទះសៀគ្វីបោះពុម្ព (PCB) និងប្រដាប់ប្រដារក្មេងលេង។

មជ្ឈមណ្ឌល Kasikorn បានកត់សម្គាល់ថា មិនថាបេក្ខជនណាឈ្នះនោះទេ សង្គ្រាមពាណិជ្ជកម្មទំនងនឹងកាន់តែក្ដៅទៅៗដដែល ដោយសារតែបេក្ខជនប្រធានាធិបតីទាំង២ រួមមានលោកស្រី ខាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ សុទ្ធតែបានបង្ហាញគោលនយោបាយដំឡើងពន្ធលើផលិតចិនដូចគ្នា។
បេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី ហារីស បានសន្យាថានឹងដំឡើងពន្ធលើប្រភេទទំនិញយុទ្ធសាស្ត្រ ខណៈបេក្ខជនគណបក្សសាធារណរដ្ឋ លោក ត្រាំ សន្យាថានឹងដំឡើងពន្ធលើគ្រប់មុខទំនិញចិន ក៏ដូចជាការដំឡើងពន្ធ ១០០ ភាគរយ លើប្រទេសណាដែលឈប់ប្រើប្រាក់ដុល្លារ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


