សេដ្ឋកិច្ច
តម្រូវការប្រាក់កម្ចី កើនឡើងខ្ពស់នៅក្នុងត្រីមាសទី៣
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានឱ្យដឹងថា ពាក្យស្នើសុំឥណទានមានការកើនឡើងរហូតដល់ ៣៧% នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២៤ ធៀបនឹងកំណើនអវិជ្ជមាននៃត្រីមាសមុនដោយធ្លាក់ចុះ១%។

កំណើននេះបង្ហាញពីតម្រូវការឥណទានខ្ពស់ ដែលមានការកើនឡើងតាមរដូវកាល ការធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង និងទំនុកចិត្តរបស់អតិថិជន ឬស្ថាប័នហិរញ្ញវត្ថុ បានបង្កើតផលិតផលហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជន។
យោងតាម CBC ប្រតិបត្តិការឥណទានសម្រាប់បុគ្គលមានភាពល្អប្រសើរ កើនដល់ ៥.៦% នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ ធៀបនឹងត្រីមាសមុន។ CBC យល់ឃើញថា ប្រសិនបើលក្ខខណ្ឌសេដ្ឋកិច្ចនៅតែអំណោយផល តម្រូវការឥណទានត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ហើយការប្រសើរឡើងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងស្ថិរភាពសេដ្ឋកិច្ច ការអនុវត្តឥណទានទំនងជានឹងបន្តនិន្នាការកើនឡើងផងដែរ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែវិច្ឆិកា ថាប្រាក់កម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុមិនមានកំណើននោះទេ នៅឆ្នាំ ២០២៤ នេះ ដោយសារស្ថានភាពសេដ្ឋកិច្ច ប៉ុន្តែប្រាក់បញ្ញើមានការកើនឡើង ខណៈការសងត្រឡប់យឺតក៏កើនឡើង។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ធនាគារភាគច្រើនមានការលូតលាស់ល្អនៅឆ្នាំ ២០២៤ នេះ ក្នុងនោះឥណទាននៃធនាគារអេស៊ីលីដាមានកំណើន ៣% ខណៈប្រាក់បញ្ញើមានកំណើន ១២,៥% ដែលជាសញ្ញាល្អ ខណៈអ្នកមានធនធានបានដាក់ប្រាក់បញ្ញើច្រើន។

ធនាគារអេស៊ីលីដាផ្ដល់ប្រាក់កម្ចីចំនួន ៦,៦៧ ពាន់លានដុល្លារ កើនឡើង ៣% និងទទួលប្រាក់បញ្ញើអតិថិជនមានចំនួន ៧,៨៨ ពាន់លានដុល្លារ កើន ១២,៥% គិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០២៤។
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


