Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ចចិន​នឹង​រងហានិភ័យ​កាន់តែខ្លាំង​ ក្រោយ​ ត្រាំ​ ឈ្នះ​ការ​បោះឆ្នោត

បានផុស

នៅ

​លោក ដូណាល់ ត្រាំ​ ដែល​ប្រកាន់​គោលនយោបាយ​ «អាមេរិក​មុខ​គេ​» បាន​ជាប់​ឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ជា​ថ្មី​ ខណៈ​មាន​ការ​ព្រមាន​ជា​បន្ត​បន្ទាប់ពី​សេដ្ឋវិទូជុំ​វិញ​គោលនយោបាយ​ការពារ​និយម​ ដែល​នឹង​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​​សកល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ​ តែង​តែ​បញ្ចេញ​វោហាសាស្រ្ត​ប្រឆាំង​ទំនោរ​ណា​មួយ​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាមេរិក​ ក្នុង​នោះ​រួម​មាន​​ទាំងការ​ប្រឆាំង​នឹង​​លំហូរ​ទំនិញ​ចូល​ស្រុក​អាមេរិក​ ជា​ពិសេស​ទំនិញ​ចិន​។ មុន​ជាប់​ឆ្នោត​ លោក ត្រាំ​ បាន​សន្យា​ថា​នឹង​ចេ​ញ​គោលនយោបាយការពារនិយម​របស់​ខ្លួន​ ដោយ​បង្កើន​ពន្ធ​ ១០-២០ ភាគរយ​ លើ​គ្រប់​មុខ​ទំនិញ​ និង​ ៦០ ភាគរយ​ លើ​ទំនិញ​នាំចូល​ពី​ចិន​។

នេះ​ហើយ​គឺ​ជា​ក្ដីបារម្ភ​ដែល​ថា​ សេដ្ឋកិច្ច​ចិន​នឹង​កាន់​តែ​រង​ការ​គំរាម​កំហែង​ខ្លាំង​ នៅ​ពេល​អាមេរិក​ធ្លាក់​ក្រោម​អំណាច​របស់​លោក​ ត្រាំ​ នៅ​អាណត្តិ​នេះ​។ អ្នក​វិភាគ​មើល​ឃើញ​ថា​ វិធានការ​ពន្ធ​របស់ ត្រាំ​ នឹង​ធ្វើ​ឱ្យ​ជម្លោះ​ពាណិជ្ជកម្ម​កាន់​តែ​ក្ដៅ​ឡើង​ៗ​ ដែល​បន្ថែម​បន្ទុក​ទៅ​លើ​សេដ្ឋកិច្ច​ចិន​ ដែល​​បច្ចុប្បន្ន​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ​ ដើម្បី​ស៊ីសង​គ្នា​នឹង​បញ្ហា​ក្នុង​ស្រុក​។

គេ​មើលឃើញ​ថា​ ​បញ្ហា​សេដ្ឋកិច្ច​ដែល​ចិន​កំពុង​ជួប​ប្រទះ​រួមមាន​វិបត្តិ​អចលនទ្រព្យ​ បំណុលរដ្ឋាភិបាល​ ​​​គ្រួសារ និង​សាជីវកម្ម​ខ្ពស់ (៣៥០ ទ្រីលាន​យន់ ប្រហែល​ ៣ ដង​នៃ​ទំហំសេដ្ឋកិច្ច។​ យោង​តាម​ Bank for International Settlements) កម្សោយ​នៃ​តម្រូវ​ការ​ក្នុង​ស្រុក​ និង​សម្ពាធ​បរិត្តផរណាជាដើម​​។

អ្នក​វិភាគ​បាន​គូស​បញ្ជាក់​ថា​ ចិន​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ ដែល​ធ្វើ​ឱ្យ​វិធានការ​ពន្ធ​របស់​អាមេរិក​មាន​​ផល​ប៉ះពាល់​​កាន់​តែ​ខ្លាំង​។ ជាមួយ​គ្នា​នោះ​ វិធានការ​ដំឡើង​ពន្ធ​របស់​ ត្រាំ​ អាច​នឹង​ទាក់​ទាញ​ឱ្យ​ប្រទេស​ដទៃ​ធ្វើ​តាម​ ដើម្បី​ទប់​ស្កាត់​នឹង​លំហូរ​នៃ​ទំនិញ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​ ដែល​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ពិពិធកម្ម​នាំ​ចេញ​ជួប​ការលំបាក​ ខណៈ​លោក​ខាង​លិច​ជា​ច្រើន​ រួម​ទាំង​សហភាព​អឺរ៉ុប​ មាន​ភាព​តាន​តឹងពាណិជ្ជកម្ម​រួច​ស្រាប់ទៅ​​ហើយ​ជាមួយ​ចិន​។

​បើ​មើល​ពី​លក្ខខណ្ឌ​ផ្សេង​ៗទៀត​ សេដ្ឋវិទូ​បាន​លើក​ឡើង​ថា​ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ​១៩ ​សហរដ្ឋ​អាមេរិក​បានបញ្ចេញប្រាក់រាប់ពាន់លានដុល្លារ​ដើម្បី​យុទ្ធសាស្រ្ត​ជំរុញ​សេដ្ឋកិច្ច​ រួមទាំងការផ្តល់សាច់ប្រាក់ដល់អ្នកប្រើប្រាស់ ដែលការណ៍​នោះ​បាន​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ផ្គត់​ផ្គង់​ទំនិញ​នៅ​ក្នុង​ប្រទេស​ចិន​។ ​ជាមួយ​គ្នានោះ​ បន្ទាប់ពីការ​ឈ្លាន​ពាន​អ៊ុយក្រែន ​រុស្ស៊ី​បាន​បិទទីផ្សារលោកខាងលិចជាច្រើន ដែល​ជំរុញឱ្យប្រទេសនេះងាក​ទៅរកប្រភពទំនិញកាន់តែ​ខ្លាំង​ពី​ចិន។​

យ៉ាង​ណា​មិញ​ ខណៈ​លោក​ ត្រាំ​ ជាប់​ឆ្នោត​ជា​ថ្មី​ ចិន​ក៏​មិន​ឃើញ​មាន​ឱកាស​ណាបែប​នេះ​ទៀត​ដែល​អាច​ឱ្យ​ខ្លួន​បញ្ចេញ​ទំនិញ​ពី​ក្នុង​ស្រុកបាន​ច្រើន​ដូច​លើក​មុន​​ដែរ​ ចំពេល​ប្រទេស​ជា​ច្រើន​រួម​ទាំង​នៅ​អាស៊ីអាគ្នេយ៍​ដែល​ជា​ទីផ្សារ​ដ៏ធំ​មួយ​សម្រាប់​ចិន​ បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​លំហូរ​ទំនិញ​មក​ពី​ចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៨ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម