ព័ត៌មានជាតិ
កម្ពុជា-វៀតណាមបន្តកិច្ចសហការលើប្រឆាំងការរត់គេចពន្ធ និងស៊ើបអង្កេតបទល្មើសគយតាមព្រំដែន
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) និងអគ្គនាយកដ្ឋានគយវៀតណាមបានយល់ព្រមបន្តកិច្ចសហការគ្នាលើប្រឆាំងការរត់គេចពន្ ធនិងស៊ើបអង្កេតបទល្មើសគយតាមព្រំដែនរវាងប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាពង្រឹងការកៀគរចំណូលចូលថវិកាជាតិ។

ភាគីទាំងពីរបានបើកកិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៥ រវាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម បានរៀបចំធ្វើនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ ដែលដឹកនាំដោយសហប្រធាន លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស និងលោក Nguyen Hung Anh ប្រធាននាយកដ្ឋានប្រឆាំងការរត់គេចពន្ធនិងស៊ើបអង្កេតបទល្មើសគយ។
បើយោងតាម GDCE កិច្ចប្រជុំទ្វេភាគីគយព្រំដែនជាកិច្ចប្រជុំដែលត្រូវរៀបចំជារៀងរាល់ឆ្នាំ ហើយកិច្ចប្រជុំលើកនេះទើបបានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំដោយសារការរីកសាយភាយនៃជំងឺកូវីដ១៩ ឆ្នាំ២០២០។
សម្រាប់កិច្ចប្រជុំលើកនេះរៀបចំឡើងក្នុងគោលបំណង តាមដានវឌ្ឍនភាពការងារសម្រេចបានបន្ទាប់ពីកិច្ចប្រជុំលើកទី៤ ពិនិត្យលើយន្តការនៃការផ្លាស់ប្តូរព័ត៌មានបទល្មើសគយ និងទិន្នន័យស្ថិតិ ពាណិជ្ជកម្មនាំចេញនាំចូល ធ្វើបច្ចុប្បន្នភាពមន្រ្តីទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសលើការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធនិងបទល្មើសឆ្លងដែនស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

តាមរយៈកិច្ចប្រជុំលើកទី៥នេះ ភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើចំណុចមួយចំនួន រួមមាន៖ ការធ្វើបច្ចុប្បន្នភាពឈ្មោះ មន្ត្រីទំនាក់ទំនងទទួលបន្ទុកការងារផ្លាស់ប្តូរព័ត៌មានពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ដើម្បីធានាឱ្យការធ្វើទំនាក់ទំនងគ្នាបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវការសម្ងាត់វិជ្ជាជីវៈខ្ពស់; ការពិនិត្យលទ្ធភាពនិងយន្តការនៃការផ្លាស់ប្តូរទិន្នន័យស្ថិតិជាក់លាក់នូវទំនិញនាំចេញ នាំចូល រួមទាំងទំនិញឆ្លងកាត់ពីប្រទេសទី; ក្នុងគោលបណងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងបទល្មើសគយឱ្យមានប្រសិទ្ធភាពខ្ពស់; ការពិនិត្យពិភាក្សានិងស្វែងរកយន្តការក្នុងការស្នើសុំកិច្ចសហការដើម្បីឱ្យការឆ្លើយតបបានឆាប់រហ័សនិងទាន់សភាពការណ៍ ជាពិសេស យន្តការនៃការឆ្លើយតបទៅតាមប្រភេទ និងកម្រិតនៃការស្នើសុំកិច្ចសហការ ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមនិងការលំបាកនានាដែលអាចកើតមានឡើងជាយថាហេតុ; និង ការបន្តផ្សព្វផ្សាយនិងសិក្សាស្វែងយល់អំពីមូលដ្ឋានច្បាប់និងបទប្បញ្ញតិ្តរបស់ប្រទេសទាំងពីរដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ទំនិញឆ្លងកាត់ ជាពិសេសទំនិញកសិផលកម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមឱ្យបានកាន់តែល្អប្រសើរ។

បើយោងតាម GDCE៖«ភាគីកម្ពុជាបានដឹកនាំគណៈប្រតិភូគយវៀតណាម ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីស្ថានភាពនៃការអនុវត្តការងារ រំហូរទំនិញឆ្លងកាត់ ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងនីតិវិធីក្នុងការបញ្ចេញទំនិញពីគយរបស់សាខាគយនិងរដ្ឋាករខេត្តកំពតដូចជា នៅកំពង់ផែពហុបំណង»។
ជាមួយគ្នានេះដែរ ភាគីទាំងពីរបានចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមានសារៈសំខាន់ ដែលនឹងក្លាយជាយន្តការនៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ឱ្យកាន់តែល្អ ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេសរៀងៗខ្លួន៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


