ព័ត៌មានអន្ដរជាតិ
អតិរេកពាណិជ្ជកម្មចិននឹងកើនជិតកំណត់ត្រា ១ ទ្រីលានដុល្លារ នៅបំណាច់ឆ្នាំ
អតិរេកពាណិជ្ជកម្មរបស់ចិន កំពុងឆ្ពោះទៅរកកំណត់ត្រាថ្មីនៅឆ្នាំនេះ ដែលបង្ហាញពីការនាំចេញដ៏រឹងមាំនៃការនាំចេញរបស់ចិន និងអតុល្យភាពនៃពាណិជ្ជកម្មសកល ខណៈប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលប្ដេជ្ញាកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិកតាមរយៈគោលនយោបាយពន្ធបែបការពារនិយម គ្រោងឡើងកាន់អំណាចជាថ្មីចាប់ពីដើមឆ្នាំក្រោយ។

សារព័ត៌មាន Bloomberg បានចុះផ្សាយនូវការវិភាគទិន្នន័យរបស់ខ្លួន ដោយផ្អែកលើតួលេខពីរដ្ឋបាលគយចិន ដែលបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ចិននឹងឈានជិតដល់ ១ ទ្រីលានដុល្លារអាមេរិក ប្រសិនបើវារក្សាបាននូវល្បឿនកំណើនដូចអត្រារាប់ចាប់តាំងដើមឆ្នាំ។
យោងតាមទិន្នន័យរបស់គយចិន ដែលចេញផ្សាយកាលពីសប្តាហ៍មុន អតិរេកពាណិជ្ជកម្មទំនិញបានកើនឡើងដល់ ៧៨៥ ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូងដើមឆ្នាំ ដែលជាកម្រិតខ្ពស់បំផុត បើធៀបទៅនឹងរយៈពេលដូចគ្នានៃ ឆ្នាំផ្សេងៗទៀត និងកើនឡើងជិត ១៦ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។
សេដ្ឋវិទូមើលឃើញថា តម្លៃនៃទំនិញចិនបានថយចុះ ដែលធ្វើឱ្យការនាំចេញរបស់ចិនកើនឡើងកាន់តែធំ ធៀបនឹងការនាំចូលរបស់ប្រទេសមហាសេដ្ឋកិច្ចទី២មួយនេះ។ ចិនបាននិងកំពុងពឹងផ្អែកលើការនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចំពេលដែលកម្សោយនៃតម្រូវការក្នុងស្រុក ធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះស្ថិតក្នុងស្ថានភាពស្រពិចស្រពិល។

កន្លងមក មានសេចក្ដីរាយការណ៍ថា ការនាំចេញរបស់ចិនកើនឡើងខ្ពស់ ក្នុងកាលៈទេសៈដែលក្រុមហ៊ុនក្នុងស្រុកចិនត្រៀមខ្លួនសម្រាប់អាណត្តិថ្មីរបស់លោក ត្រាំ ដែលប្ដេជ្ញាដាក់ពន្ធ ៦០ ភាគរយ លើទំនិញចិននាំចូលអាមេរិក។ ទិន្នន័យចុងក្រោយបង្ហាញថា អតិរេកពាណិជ្ជកម្មចិនជាមួយសហរដ្ឋអាមេរិក បានកើនឡើង ៤,៤ ភាគរយ នៅឆ្នាំនេះ គិតមកទល់ពេលនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អតិរេកពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបវិញ បានកើនឡើង ៩,៦ ភាគរយ ខណៈជាមួយប្រទេសអាស៊ីគ្នេយ៍ចំនួន ១០ បានកើនឡើងជិត ៣៦ ភាគរយ។
អ្នកវិភាគលើកឡើងថា រដ្ឋបាល ត្រាំ អាចនឹងបង្កើនផលប៉ះពាល់ដល់ការនាំចេញរបស់ចិន ដែលបច្ចុប្បន្នរងវិធានការពន្ធមួយចំនួន ពីសហភាពអឺរ៉ុប ក៏ដូចជាអាមេរិក រួចស្រាប់ហើយ។ មានការព្រមានថា ប្រសិនបើលោក ត្រាំ អនុវត្តវិធានការពន្ធ ប្រទេសផ្សេងៗទៀតអាចនឹងដើរតាមគន្លងជាមួយគ្នា ដើម្បីទប់ទល់នឹងការធ្វើពិពិធកម្មការនាំចេញរបស់ចិន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


