ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិរ៉យទ័រ៖ សកម្មភាពរោងចក្រចិនទំនងធ្លាក់ចុះជាថ្មីនៅខែសីហា
ការស្ទង់មតិចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា សកម្មភាពរោងចក្រនៅក្នុងប្រទេសចិនទំនងធ្លាក់ចុះជាថ្មីនៅខែសីហា ដែលជាការធ្លាក់ចុះ ៥ ខែជាប់ៗគ្នា ដោយសារតែភាពស្រពិចស្រពិលនៃភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្ដីបារម្ភពីទីផ្សារការងារក្នុងស្រុក និងការបន្តអូសបន្លាយនៃវិបត្តិអចលនទ្រព្យ។

ការស្ទង់មតិដែលធ្វើឡើងលើសេដ្ឋកិច្ចវិទូចំនួន ២១ នាក់ នេះ បានព្យាករថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញផ្លូវការ (PMI) នឹងមានត្រឹម ៤៩,៥ ពិន្ទុ ធៀបនឹង ៤៩,៣ ពិន្ទុ នៅខែកក្កដា។ ចំនួននេះរាប់ចាត់ទុកថាជាការធ្លាក់ចុះ ដោយសារតែវាស្ថិតនៅក្រោម ៥០ ពិន្ទុ ដែលបែងចែកការធ្លាក់ចុះ និងកំណើន។
រដ្ឋាភិបាលចិននឹងចេញផ្សាយទិន្នន័យ PMI ប្រចាំខែសីហា របស់ខ្លួន នៅថ្ងៃអាទិត្យខាងមុខ។
បណ្ដាសេដ្ឋវិទូ បាននិយាយថា បញ្ហា ៣ ធំៗ រួមមានសម្ពាធលើការនាំចេញរបស់ចិន វិបត្តិអចលនទ្រព្យដែលដាក់សម្ពាធលើការចំណាយរបស់ប្រជាជន និងកំណើននៃភាពមិនច្បាស់លាស់ក្នុងវិស័យការងារ គឺជាកង្វល់ស្នូលសម្រាប់សេដ្ឋកិច្ចចិន។
ក្រៅពីនេះ បញ្ហាធាតុអាកាស ដែលបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលជួបបញ្ហាហិរញ្ញវត្ថុ អាចនឹងបន្ថែមសម្ពាធដល់ការសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ របស់រដ្ឋាភិបាលចិន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


