ព័ត៌មានអន្ដរជាតិ
ការនាំចេញរបស់វៀតណាមទៅទ្វីបអាមេរិក កើនឡើងខ្លាំង ដោយកិច្ចព្រមព្រៀងពាណិញ្ជកម្មសេរី
វៀតណាមបានកត់ត្រាពីកំណើនគួរឱ្យកត់សម្គាល់ជាមួយនឹងបណ្ដាប្រទេសនៅទូទាំងទ្វីបអាមេរិក ដោយវៀតណាមនាំមុខលើសលុបលើការនាំចេញ ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងពាណិញ្ជកម្មសេរីផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៤ តម្លៃពាណិជ្ជកម្មរបស់វៀតណាមជាមួយទ្វីបអាមេរិក(ជើង និងត្បូង) បានកើនឡើងដល់ជាង ១៣៦,៥ ប៊ីលានដុល្លារអាមេរិក ដោយកើនឡើង ២០,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ ការនាំចេញរបស់វៀតណាមសម្រេចបានជាង ១១៤,៩ ប៊ីលានដុល្លារ កើនឡើង ២២,៣ ភាគរយ ខណៈការនាំចូលពីទ្វីបអាមេរិកវិញ សម្រេចបាន ២១,៦ ប៊ីលានដុល្លារ កើនឡើង ១២,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ អតិរេកពាណិជ្ជកម្មវៀតណាម ឈានដល់ ៩៣,៣ ប៊ីលានដុល្លារ។

អត្រាកំណើនពាណិជ្ជកម្មរបស់វៀតណាម ជាមួយអាមេរិកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង លឿនជាងមធ្យមភាគជាតិនៅឆ្នាំនេះ។ មន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្សារភ្ជាប់កំណើននេះ ទៅនឹងកិច្ចព្រមព្រៀងពាណិញ្ជកម្មសេរីផ្សេងៗ ដែលវៀតណាមមានជាមួយបណ្ដាប្រទេសនៅទ្វីបអាមេរិក។
បច្ចុប្បន្ន វៀតណាមមានកិច្ចព្រមព្រៀងពាណិញ្ជកម្មសេរីពហុភាគី និងទ្វេភាគី២ជាមួយទ្វីពអាមេរិក រួមទាំងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) (ដែលរួមបញ្ជូលកាណាដា ម៉ិកស៊ិក ប៉េរូ និងឈីលី ជាសមាជិក) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ឈីលី ជាដើម។
បន្ថែមពីលើនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនជាមួយដៃគូក្នុងតំបន់អាមេរិកដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីវៀតណាម-សហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-គុយបា ជាដើម៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


