Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធនារ៉ាប់រងកូរ៉េមានផែនការបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជា

បានផុស

នៅ

សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) មានគម្រោងក្នុងការបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ស្របពេលដែលការដោះដូរពាណិជ្ចកម្ម និង វិនិយោគនៃប្រទេសទាំងពីរកាន់តែមានកំណើនជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងអំពីផែនការនេះត្រូវធ្វើឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) ដឹកនាំដោយលោកបណ្ឌិត JaeHoon Yoo ប្រធានសាជីវកម្ម KDIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

លោកបណ្ឌិត JaeHoon Yoo បានជម្រាបជូនពីគោលបំណងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតរវាងស្ថាប័នទាំងពីរ ក្រោមក្របខ័ណ្ឌអនុស្សរណៈយោគយល់ពាក់ព័ន្ធនឹងកិច្ចការពារប្រាក់បញ្ញើ។

លោកបណ្ឌិតក៏បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនសហការផ្តល់ការគាំទ្របន្ថែមទៀត សំដៅឈានទៅបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជាដោយជោគជ័យ។

​លោកស្រីបណ្ឌិត ជា សិរី បានថ្លែងអំណរគុណដល់សាជីវកម្ម KDIC ចំពោះកិច្ចសហការផ្តល់ការគាំទ្រនាពេលកន្លងមក និងបានបញ្ជាក់ថាក្រុមមន្ត្រីជំនាញបានសិក្សារៀនសូត្រយ៉ាងច្រើនពីបទពិសោធន៍ និងការអនុវត្តយន្តការការពារប្រាក់បញ្ញើនេះ។

លោកស្រីបណ្ឌិតបានចាត់ទុកការលើកឡើងពីឆន្ទៈបង្កើនការគាំទ្របន្ថែមរបស់ KDIC ជាឱកាសល្អ ស្របពេលដែលធនាគារជាតិនៃកម្ពុជាបានរៀបចំរចនាសម្ព័ន្ធការងារថ្មីរួចរាល់ដើម្បីបំពេញកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធការពារប្រាក់បញ្ញើនេះ។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ​ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី​«កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកូត» ចំនួនបីដាច់ដោយឡែកពីគ្នា ជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ជាពិសេសសម្រួលដល់ពលករខ្មែរចំណាកស្រុកក្នុងការបង្វែរប្រាក់ត្រឡប់មកក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា។

បើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា អនុស្សរណៈទី១ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bark Co., Ltd.) ទី២ជាមួយស្ថាប័ន JB Financial Group Co., Ltd.និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា២៧ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម