សេដ្ឋកិច្ច
ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុនវិនិយោគលើវិស័យថាមពលស្អាតនៅកម្ពុជា
ក្រុមហ៊ុន Windey Energy Technology Group Co., Ltd. មានមូលដ្ឋាននៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញសុទិដ្ឋិនិយមក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យថាមពលស្អាតនៅកម្ពុជា។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូលដ្ឋាននៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពិគ្រោះយោបល់លើកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញ។
លោក សួន សុផល អគ្គលេខាធិការរងបានថ្លែងអំណរគុណចំពោះគណៈប្រតិភូដែលសិក្សាស្វែងយល់ពីសក្តានុពល និងបរិយាកាសវិនិយោគកម្ពុជា ដោយលោកបានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

ក្នុងស្មារតីនេះ ការចូលរួមចំណែកនៃរំហូរវិនិយោគផ្ទាល់ពីប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។
លោក សួន សុផល បានលើកទឹកចិត្តឱ្យសមភាគីបន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និងថាមពលកម្ពុជាក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និងទទួលបានគោលការណ៍ជាលក្ខណៈបច្ចេកទេសពីក្រសួងជំនាញ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកទ្វារចំហស្វាគមន៍ជានិច្ចក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និងប្បញ្ញត្តិជាធរមាន។

លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy កត់សម្គាល់អំពីថាមភាពរបស់កម្ពុជាក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ហើយលោកជឿជាក់ថាការវិនិយោគផ្ទាល់ពីប្រទេសចិនពិតជាបានជះផលវិជ្ជមានលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រាកដមែន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


