ព័ត៌មានអន្ដរជាតិ
TikTok ប្ដឹងទៅតុលាការកំពូលអាមេរិក ឱ្យរារាំងការហាមប្រាមវេទិការបស់ខ្លួននៅអាមេរិក
បណ្ដាញសង្គមទីកតុក (TikTok) បានប្តឹងឧទ្ធរណ៍ជាផ្លូវការទៅកាន់តុលាការកំពូលរបស់សហរដ្ឋអាមេរិក ដោយស្នើសុំឱ្យតុលាការរារាំងច្បាប់ហាមប្រាមវេទិកា TikTok នៅអាមេរិក ដែលនឹងចូលជាធរមាននៅខែមករា ឆ្នាំក្រោយ ប្រសិនវេទិកានេះមិនបំបែកខ្លួនចេញពីក្រុមហ៊ុនមេនៅចិន ByteDance ទេនោះ។

នៅពាក្យបណ្ដឹងបន្ទាន់មួយ ដែលដាក់ទៅតុលាការកំពូលកាលពីថ្ងៃចន្ទ ក្រុមមេធាវីរបស់ TikTok បានប្រកែកថា ច្បាប់ថ្មីដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីខែមេសា ឆ្នាំ ២០២៤ គឺរំលោភលើវិសោធនកម្មទី១ នៃរដ្ឋធម្មនុញ្ញអាមេរិក។ ពួកគេបានអះអាងថា ច្បាប់ហាមឃាត់ TikTok បានកំណត់គោលដៅលើ TikTok ដោយអយុត្តិធម៌ ហើយដាក់ការរឹតត្បិតដ៏ធំ និងមិនធ្លាប់មានពីមុនមក លើការសេរីភាពបញ្ចេញមតិ។
ជាមួយគ្នានោះ TikTok បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «តុលាការកំពូលមានប្រវត្តិការពារសិទ្ធិសេរីភាពបញ្ចេញមតិរបស់ជនជាតិអាមេរិក» និងបានស្នើឱ្យតុលាការអនុវត្តការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ចំពោះការបិទសេរីភាពនេះ ដូចដែលស្ថាប័នតែងតែធ្វើ ហើយសម្រេចថា ច្បាប់នេះរំលោភលើវិសោធនកម្មទី១។

គួរគូសបញ្ជាក់ថា វេទិកាវិដេអូខ្លីៗ TikTok មានអ្នកប្រើប្រាស់ជាង ១៧០ លាននាក់ប្រចាំខែ នៅសហរដ្ឋអាមេរិក។ ការហាមប្រាមនឹងចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា ឆ្នាំក្រោយ ខណៈសមាជិកសភាអាមេរិកថ្មីៗនេះ បានជូនដំណឹងឱ្យក្រុមហ៊ុន Google និង Apple ឱ្យត្រៀមខ្លួនរួចជាស្រេចក្នុងការលុបចោលកម្មវិធី TikTok ចេញពីកន្លែងលក់កម្មវិធីទូរស័ព្ទរបស់ខ្លួន (Play Store និង App Store) ដើម្បីសម្រេបទៅតាមច្បាប់។ ការហាមឃាត់ដដែល មិនប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលមាន TikTok ក្នុងទូរស័ព្ទដៃរបស់ពួកគេរួចស្រេចនោះទេ លុះត្រាតែពួកគេត្រូវដោនឡូតដ៍ ឬអាប់ឌែតជាថ្មី។
កន្លងមក អ្នកនយោបាយអាមេរិកលើកឡើងថា ទំនាក់ទំនងរបស់របស់ TikTok និងក្រុមហ៊ុនមេ ByteDance អាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក ហើយថា រដ្ឋាភិបាលកុម្មុយនិស្តចិន អាចចូលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់អាមេរិក។ ការណ៍ទាំងអស់នេះ ត្រូវបានក្រុមហ៊ុន TikTok បានប្រកែកយ៉ាងដាច់អហង្ការ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


