Connect with us

សេដ្ឋកិច្ច

ថ្នាក់ដឹកនាំ CDC ជំរុញឱ្យក្រុមហ៊ុនចិន បណ្តាក់​ទុន​វិនិយោគកែច្នៃផលិតផលកសិកម្ម និងនាំចេញ

បានផុស

នៅ

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញឱ្យក្រុមហ៊ុនចិនគិតគូរក្នុងការបណ្តាក់ទុន​វិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជាហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញបែបនេះ បានធ្វើឡើងក្នុងពេលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី និងជាអនុប្រធានសភា​ពាណិជ្ជកម្មខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤។

លោក ជា វុទ្ធី បានលើកឡើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជានិងចិន, ស្ថានភាពវិនិយោគនៅកម្ពុជាជារួម ដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ក្នុងរយៈពេល ១ទស្សវត្សរ៍មកនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ឬលេខ២ ជាបន្តបន្ទាប់។

ម្យ៉ាងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឯកឧត្តមអគ្គលេខាធិការបានធ្វើការកត់សម្គាល់ឃើញថា មានក្រុមហ៊ុនចិនធំៗជាច្រើនដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងមុខសញ្ញាថ្មីៗក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដូចជាការផលិតសំបកកង់រថយន្ត, ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក និងការផលិតគ្រឿងសង្ហារឹម ជាដើម ដែលឧស្សាហកម្មទាំងនេះបានបង្កើតឱ្យមានតម្លៃបន្ថែមខ្ពស់ជាងមុន និងប្រើបច្ចេកវិទ្យាទំនើប។

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការក៏បានស្នើឱ្យគណៈប្រតិភូគិតគូរវិនិយោគបង្កើតតំបន់តំបន់សេដ្ឋកិច្ចពិសេស ដែលអាចកៀរគរវិនិយោគិនមកពីខេត្តហ៊ូប៉ីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានជំរុញឱ្យមានការគិតគូរក្នុងការបណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជាហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

ជាការឆ្លើយតប លោក អ៊ូ ជឺយុង បានមានប្រសាសន៍ថា លោក និងគណៈប្រតិភូនឹងធ្វើការពិនិត្យពិចារណាចំពោះសំណើ​ដែលលោកអគ្គលេខាធិការបានលើកទ្បើងនាពេលនេះ។

លោកសង្ឃឹមថា ទំនាក់ទំនងនៃប្រទេសយើងទាំងពីរតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ នឹងបន្តធ្វើឱ្យប្រជាជនចិន ជាពិសេសវិនិយោគិននៅខេត្តហ៊ូប៉ីមានចំណាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ ពាក់ព័ន្ធនឹងវិនិយោគ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនធ្វើការសម្រេចចិត្តមុននឹងមកបណ្តាក់ទុននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣៦ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម