ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៨ ភាគរយ នៅឆ្នាំ ២០២៥
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ បានសរសេរនៅក្នុងអត្ថបទសារទឆ្នាំថ្មី ២០២៥ ថា វៀតណាមត្រូវតែធ្វើយ៉ាងណាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ៨ ភាគរយ ឬក៏ខ្ពស់ជាងនេះ ដើម្បីត្រួសត្រាយផ្លូវកំណើនលើសពី១០ភាគរយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃទី១ មករា។

អត្ថបទដដែលបានគូសបញ្ជាក់ពីនវានុវត្តន៍ ការច្នៃប្រឌិត ការបង្កើនល្បឿន និងការទម្លាយរបកគំហើញ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរក «យុគសម័យនៃការរីកចម្រើន ទ្រព្យសម្បត្តិ អរិយធម៌ និងភាពរុងរឿង»។
លោក ឈិញ បានអះអាងថា នៅឆ្នាំ ២០២៤ វៀតណាមបានបន្តមានកំណើនល្អលឿន ធៀបនឹងប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់ និងពិភពលោក។ កំណើនសេដ្ឋកិច្ចវៀតណាមប្រចាំឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៧ ភាគរយ ខណៈសេដ្ឋកិច្ចទាំងមូលរបស់ប្រទេស បានឈានដល់ប្រហែល ៤៧០ ប៊ីលានដុល្លារ។
វៀតណាម ត្រូវបានគេទទួលស្គាល់ថាអាចគ្រប់គ្រងអតិផរណាបានល្អ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចចំពេលមានការប្រែប្រួលសេដ្ឋកិច្ចសកលខ្លាំង និងបញ្ហាប្រឈមផ្សេងៗទៀត។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាមធ្យមក្នុងឆ្នាំ ២០២៤ បានកើនឡើងប្រហែល ៣,៦ ភាគរយ ខណៈការនាំចេញនាំចូលសរុបបានកើនឡើងខ្ពស់បំផុត ជាមួយនឹងអតិរេកពាណិជ្ជកម្មប្រហែល ២៤ ប៊ីលានដុល្លារ។

ការនាំចេញកសិផល ក៏កើនខ្ពស់ដល់កំណត់ត្រាថ្មីជាង ៦២ ប៊ីលានដុល្លារផងដែរ។
លោក ឈិញ បាននិយាយទៀតថា វៀតណាមបន្តជាគោលដៅដែលមានសុវត្ថិភាព និងទាក់ទាញ សម្រាប់អាជីវកម្មអន្តរជាតិ ដៃគូ និងអ្នកវិនិយោគ ដោយកត់សម្គាល់ថា ប្រទេសនេះស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៥ ដែលទាក់ទាញទុនវិនិយោគបរទេសច្រើនជាងគេលើពិភពលោក (សរុប ៤០ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤)។
វៀតណាម ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចទាំង ២០ ដែលមានទំហំពាណិជ្ជកម្មធំជាងគេលើពិភពលោក ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


