ព័ត៌មានជាតិ
មកដឹងពីវិធីសាស្រ្តដាំស្អំ ដើម្បីទទួលផលទាំងប្រាំង ទាំងវស្សា
ស្អំគឺជាប្រភេទរុក្ខជាតិម្យ៉ាង ដែលប្រជាពលរដ្ឋខ្មែរយើងនិយមចូលចិត្តយកមកទទួលទាន ដោយបានយកមកកែច្នៃទៅជាម្ហូបអាហារផ្សេងៗនិងមានឱជារស ឆ្ងាញ់ពិសាផងដែរ ដូចជាស្ងោរស្អំសាច់ជ្រូកចិញ្ច្រាំ ស្អំជាងពងទា និងស្រុកធ្វើជាអន្លក់ទឹកគ្រឿងជាដើម។ បច្ចុប្បន្ននៅតាមតំបន់មួយចំនួនក៏មានប្រជាពលរដ្ឋនិយមដាំដើមស្អប់នេះស្ទើរគ្រប់កន្លែងដោយគ្រាន់តែដាំតិចតួចដើម្បីទុកបរិភោគ ជាលក្ខណៈគ្រួសារនិងដាំច្រើនដើម្បីលក់ចេញទៅលើទីផ្សារផងដែរ។

លោក ចន វិចិត្រ រស់នៅឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា ជាទូទៅត្រួយស្អំ គឺហុចផលតែក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់តែប៉ុណ្ណោះ ដោយឡែកសម្រាប់រដូវប្រាំងគឺវាមិនមានត្រួយឱ្យយើងបេះឡើយ ដូច្នេះហើយគឺមានតែវិធីសាស្រ្តមួយគត់ដើម្បីឲ្យបានផលទាំងប្រាំង ទាំងវស្សា។ លោកបានបន្តថា សម្រាប់ដើមថ្មីគឺយើងត្រូវប្រើទឹកស្រោចឲ្យដីជោកជាំ ដើម្បីឲ្យដើមស្អំមានសំណើមត្រជាក់និងលាស់ត្រួយសារជាថ្មី ដោយឡែកសម្រាប់ដើមចាស់គឺយើងត្រូវត្រួសត្រាយស្លឹកចេញឲ្យអស់ហើយពត់ដើម ឱ្យកោងទាបដល់ដីងាយស្រួលយើងដើរប្រមូលផលនៅពេលដែលស្អំលាស់ត្រួយមកវិញ។



នៅក្នុងវិធីសាស្រ្តនេះបើទោះបីជារដូវប្រាំងគេពុំមានស្អំលក់ក៏ដោយក៏លោកនៅតែមានត្រួយស្អំ លក់ជាបន្តបន្ទាប់ហើយក៏អាចបានថ្លៃគ្រាន់បើ វាមិនដូចរដូវវស្សាដែលអ្នកណាក៏មានស្អំលក់ដែរ ដូច្នេះតម្លៃក៏ថោកទៅតាមនឹង។ សព្វថ្ងៃលោកក៏កំពុងពង្រីកដំណាំស្អំនេះបន្ថែមទៀត ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ វាប្រសើរជាង ការធ្វើចំណាកស្រុកចោលប្រពន្ធកូន៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


