ព័ត៌មានជាតិ
កម្លាំងពលកម្មនៅក្នុងផ្នែកមួយចំនួន នៃវិស័យហិរញ្ញវត្ថុនឹងថមថយ ដោយសារបច្ចេកវិទ្យា
បើតាមលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលកាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយផ្នែកខ្លះនៃការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងវិស័យហិរញ្ញវត្ថុ ក៏អាចនឹងមានការថមថយ ប៉ុន្តែវានឹងមានកំណើនទៅលើកំលាំងពលកម្មផ្នែកបច្ចេកវិទ្យា។

លោក តូច ចៅចេក បានលើកឡើងនៅក្នុងបទសម្ភាសរបស់ «កម្ពុជាថ្មី» ថា នៅក្នុងយុគសម័យនេះ គឺជាសម័យកាលនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការណ៍នេះបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាត្រូវតែធ្វើការវិនិយោគលើឌីជីថល មិនថាតូច ឬធំនោះទេ ជាក់ស្ដែង ធនាគារប្រៃសណីយ៍ ក៏ដូចជាធនាគារដទៃទៀត នឹងប្រឹងប្រែងសំដៅធ្វើយ៉ាងណាឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែមានការរីកចម្រើនខ្លាំងជាបន្តបន្ទាប់។
លោកបានថ្លែងថា៖«បច្ចុប្បន្នយើងបានដឹងហើយថា ពលរដ្ឋមួយចំនួនចាយលុយ គឺសឹងតែលែងកាន់លុយទៀតហើយ ច្រើនតែប្រើ QR ស្គែន ដូច្នេះយើងអាចដឹងបានថា ប្រតិបត្តិការ ស្គែន QR មានការកើនឡើងកាន់តែខ្ពស់ទៅៗ ហើយប្រតិបត្តិការដកលុយតាមបញ្ជរផ្សេងៗមានការថយចុះ បើទោះបីជាទូអេធីអឹមកាន់តែច្រើនក៏ដោយ ប៉ុន្តែប្រតិបត្តិការហាក់មិនសូវរីកចម្រើនដូចការឌីជីថលនោះទេ។

ជាមួយគ្នានេះ លោក តូច ចៅចេក បានពន្យល់ថា៖« ជាទូទៅ នៅពេលដែលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលកាន់តែមានការកើនឡើង នោះវានឹងធ្វើឱ្យកម្លាំងពលកម្ម ក៏មានការប្រែប្រួលទៅតាមផ្នែកនីមួយៗផងដែរ។ ឧទាហរណ៍ថា ពីមុនខាងធនាគារដាក់អ្នកខាងបេឡា មានចំនួន ៤ ទៅ ៥ នាក់ ព្រោះមានអតិថិជនទៅបញ្ជរបេឡាច្រើន ប៉ុន្តែបច្ចុប្បន្ន គេកាត់បន្ថយពី ៤ នាក់ត្រឹម ៣ នាក់វិញ។ ប៉ុន្តែបើក្រឡេកទៅខាងផ្នែក IT ឬក៏ផ្នែកឌីជីថលវិញ ពីមុនមានចំនួន ២០ នាក់ ប៉ុន្តែសព្វថ្ងៃគេអាចដំឡើងដល់ ៤០ ទៅ ៥០នាក់វិញ ដូច្នេះបានន័យថា កម្លាំងពលកម្មនុស្សក៏ត្រូវការបន្ថែម ប៉ុន្តែត្រូវការបច្ចេកទេសផ្សេង ដោយពីមុនគេអាចត្រូវការអ្នកចាំទទួលលុយ ប៉ុន្តែសម័យសព្វថ្ងៃគេត្រូវការអ្នករៀបចំប្រព័ន្ធទទួលលុយមកវិញ មានន័យថាមនុស្សគឺត្រូវការដូចគ្នា បើទោះបីជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនដល់កម្រិតណាក៏ដោយ»។

ជាមួយគ្នានេះ បើតាមលោក តូច ចៅចេក បច្ចុប្បន្នលោកសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃប្រជាពលរដ្ឋកម្ពុជាកាន់តែមានការយល់ដឹងខ្ពស់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់ប្រព័ន្ធធនាគារតាមអ៊ិនធើណេត(Mobile banking) ពីមួយខែទៅមួយខែ មានការកើនឡើងខ្ពស់ដែលស្ទើរតែគ្រប់ប្រតិបត្តិការទាំងអស់គឺប្រើប្រាស់ប្រពន្ធបច្ចេកវិទ្យាឌីជីថល៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


