ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍ផលិតកម្មថៃ ធ្លាក់ចុះ ១,៧៩ ភាគរយ ក្នុងឆ្នាំ ២០២៤
ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មថៃ (OIE) បានឱ្យដឹងថា សន្ទស្សន៍ផលិតកម្មរោងចក្រ (MPI) របស់ប្រទេសថៃ បានធ្លាក់ចុះ ១,៧៩ ភាគរយ ឆ្នាំលើឆ្នាំ នៅឆ្នាំ ២០២៤ ដែលចំណែកជាចម្បងដោយការធ្លាក់ចុះនៃឧស្សាហកម្មរថយន្ត និងការនាំចូលខ្ពស់ដែលប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ នេះបើតាមការចុះផ្សាយកាសែតបាងកកប៉ុស្តិ៍ នាថ្ងៃចន្ទនេះ។

គិតត្រឹមចុងឆ្នាំ ២០២៤ សន្ទស្សន៍ MPI ថៃ មានត្រឹម ៩៥,៨ ពិន្ទុ ដោយធ្លាក់ចុះ ១,៧៩ ធៀបនឹងឆ្នាំ ២០២៣ ខណៈសន្ទស្សន៍ប្រចាំខែធ្នូ បានធ្លាក់ចុះ ២,១១ ភាគរយ ដល់ ៩០,២ ពិន្ទុ។
ប្រធាន OIE លោក Passakorn Chairat បាននិយាយថា៖ «ដំបូងឡើយយើងជឿថា MPI ឆ្នាំ ២០២៤ នឹងថយចុះ ១,៦ ភាគរយ ប៉ុន្តែវាបានធ្លាក់ចុះច្រើនជាងនេះទៀត»។
លោកបាននិយាយថា ការធ្លាក់ចុះនៃ MPI ឆ្លុះបញ្ចាំងពីកម្សោយនៃផលិតកម្មរថយន្តក្នុងស្រុកថៃ។ កាលពីឆ្នាំមុន សហព័ន្ធឧស្សាហកម្មថៃ (FTI) បានទម្លាក់គោលដៅផលិតកម្មរថយន្តរហូតដល់ទៅ ២ ដង មកត្រឹម ១,៥ លានគ្រឿង ដែលជាគោលដៅទាបបំផុត រាប់តាំងពីឆ្នាំ ២០២១។

ការធ្លាក់ចុះនៃផលិតកម្មរថយន្តថៃ បណ្ដាលមកពីកម្សោយនៃការលក់ដែលបណ្ដាលមកពីការរឹតត្បឹតរបស់ធនាគារលើកម្ចីទិញរថយន្ត និងការធ្លាក់ចុះនៃការនាំចេញចន្លោះពីខែមករា ដល់ខែតុលា។
សម្រាប់ខែធ្នូ ក្រៅតែពីការធ្លាក់ចុះនៃផលិតកម្មរថយន្ត ផលិតកម្មដូងប្រេងថៃ និងការផលិតគ្រឿងអេឡិចត្រូនិក និងបន្ទះសៀគ្វី ក៏ធ្លាក់ចុះផងដែរ។
បើតាមលោក Passakorn ការនាំចូលខ្ពស់ក៏បានរួមចំណែកផងដែរ ដល់ការធ្លាក់ចុះ MPI ប្រចាំឆ្នាំ ២០២៤។ កាលពីឆ្នាំមុន តម្លៃនាំចូលបានកើនឡើង ៦,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយកំណើននៃការទិញផលិតផលពីប្រទេសចិន តៃវ៉ាន់ និងវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


