Connect with us

ព័ត៌មានអន្ដរជាតិ

ពន្ធរបស់ ត្រាំ អាចប៉ះពាល់ដល់ការងើបឡើងវិញនៃផលិតកម្មអាមេរិក

បានផុស

នៅ

វិស័យផលិតកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងជាលើកដំបូងក្នុងរយៈពេលជាង ២ ឆ្នាំ កាល​ពីខែមករា ប៉ុន្តែការស្ទុះងើបឡើងវិញ​នេះ​បានធ្លាក់ចូលទៅក្នុងភាព​ស្រពិចស្រពិល បន្ទាប់ពីលោក​ប្រធានាធីបតី ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធ​លើ​​ដៃគូពាណិជ្ជកម្មកំពូលៗ​រួម​មាន​កាណាដា ម៉ិកស៊ិក និងចិន​ កាល​ពីចុង​សប្ដាហ៍។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេដ្ឋវិទូខ្លះលើក​ឡើងថា​ ​ការ​គំរាម​កំហែង​ពីវិធានការពន្ធ​ដែល​កំពុង​បន្ត​ នឹង​រារាំង​ដល់​វិស័យផលិតកម្ម​ ដោយ​ការឡើងខ្ពស់​នៃប្រាក់ដុល្លារ ដែលធ្វើ​ឱ្យ​ទំនិញ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក ​ពិបាក​នឹង​ប្រកួត​ប្រជែង​នៅលើទីផ្សារ​។ ​​

ចំណែកឯប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Nationwide អ្នកស្រី Kathy Bostjancic វិញ បាន​លើកឡើងថា៖ «ពន្ធគយអាចបង្កការប្រែប្រួលជាគំហុកភ្លាមៗនៃការផ្គត់ផ្គង់ ដែល​​ប៉ះពាល់ដល់ផលិតកម្ម និង​ដំឡើងតម្លៃ។ ដូចគ្នា​នឹង​វិបត្តិកូវីដ​ ប៉ុន្តែស្រាលជាង​នោះ»។ អ្នកស្រីបន្តយ៉ាងដូច្នេះថា៖ «ជុំថ្មីនៃ​ពន្ធរបស់សហរដ្ឋអាមេរិកនឹងពង្រីកផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើអតិផរណា និងកំណើន GDP (ផលិតផលក្នុងស្រុកសរុប)។

គួរគូស​បញ្ជាក់ថា ការស្ទង់មតិពីវិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់ (ISM) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ​បានបង្ហាញថា ស្តុកវត្ថុធាតុដើមនៅរោងចក្រអាមេរិក​ បានធ្លាក់ចុះរួចហើយកាលពីខែមុន ដោយបង្កើនតម្លៃសម្រាប់ខែទី ៤ ជាប់ៗគ្នា។

យ៉ាងណាមិញ ISM បាននិយាយថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញរបស់​រោងចក្រ (PMI)​បានកើនឡើងដល់ ៥០,៩ ពិន្ទុ នៅខែ​មករា ដែលជា​ពិន្ទុខ្ពស់​បំផុត រាប់​តាំង​ពី​ខែកញ្ញា ឆ្នាំ ២០២២។ ពិន្ទុលើសពី ៥០ ពិន្ទុ បង្ហាញ​ពីកំណើននៃវិស័យផលិតកម្ម ដែលរួមចំណែកប្រមាណ ១០,៣ ភាគរយ នៃសេដ្ឋកិច្ចអាមេរិក​។ ​

គួរគូស​បញ្ជាក់ថា វិស័យផលិតកម្មអាមេរិក​បាន​ធ្លាក់ចុះ​ នៅពេលធនាគារកណ្ដាលសហព័ន្ធអាមេរិក​ ដំឡើងការប្រាក់ខ្ពស់ដល់ ៥,២៥-៥,៥ ភាគរយ នៅឆ្នាំ ២០២២ និង ២០២៣ ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់។

មកទល់ពេលនេះ​ ធនាគារ​បាន​បន្ថយអត្រាត្រឹមតែ​ ១ ភាគរយ ប៉ុណ្ណោះ ចំ ពេល​មានភាពមិនច្បាស់លាស់អំពីផលប៉ះពាល់សេដ្ឋកិច្ចនៃគោលនយោបាយរបស់រដ្ឋបាល ត្រាំ រួមទាំងពន្ធ និង​ការនិរទេសជនអន្តោប្រវេសន៍ជាដើម​។ អ្នកជំនាញព្រមានថា គោលនយោបាយទាំងនេះ អាច​ធ្វើឱ្យ​អតិផរណា​អាមេរិក​ហក់ឡើងជាថ្មី។

សេដ្ឋវិទូនៅធនាគារវិនិយោគ Citigroup អ្នកស្រី Veronica Clark ​បាននិយាយថា ហានិភ័យនៃពន្ធគយដែលកំពុងបន្ត ​នឹងពង្រឹងប្រាក់ដុល្លារអាមេរិក ហើយអាច​ពាល់ដល់វិស័យផលិត ដោយសារពាក់កណ្តាលនៃទំនិញផលិតរបស់​អាមេរិក ជាទំនិញ​នាំចេញ​។ ​

កាល​ពី​ខែ​មុន ឧស្សាហកម្ម​ចំនួន​ ៨ ​បាន​មើល​ឃើញ​ពី​​កំណើន​ រួមមាន​រោង​ម៉ាស៊ីន​វាយនភណ្ឌ លោហធាតុ គ្រឿងចក្រ និង​ឧបករណ៍​ដឹក​ជញ្ជូន។ ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មផ្សេងទៀតដូចជាការផលិតផ្សេងៗ ឈើ និងផលិតផលកុំព្យូទ័រ/អេឡិចត្រូនិក បានរាយការណ៍ពីការធ្លាក់ចុះ។

ក្រុមហ៊ុនផលិតឧបករណ៍ដឹកជញ្ជូនបានកត់សម្គាល់ថា ការកែលម្អលក្ខខណ្ឌខ្សែចង្វាក់ផ្គត់ផ្គង់កំពុងចាប់ផ្តើមផ្លាស់ប្តូរទៅរកការខ្វះខាតធ្ងន់ធ្ងរជាថ្មី ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាកាន់តែច្រើន​សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់។ ពន្ធ​ខ្ពស់​ ក៏ប៉ះពាល់ដល់​​វិស័យ​សំណង់​អាមេរិក​ផងដែរ ដោយ​ការ​​ឡើង​ថ្លៃ​ឈើ ដែលជាធាតុសំខាន់សម្រាប់​​ការ​សាងសង់​​ផ្ទះ​ និងការឡើង​ថ្លៃនៃ​សមាសធាតុ​សំណង់ផ្សេងៗ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៣២ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម