សេដ្ឋកិច្ច
រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលស្គាល់មានលំហូរជនជាតិចិនសម្រុកចុះមកខេត្តមណ្ឌលគិរី
អាជ្ញាធរខេត្តមណ្ឌលគិរីបានលើកឡើងពីកំណើនជនជាតិចិនចុះមកខេត្តមណ្ឌលគិរីនៅរយៈប៉ុន្មានខែចុងក្រោយនេះ ដែលនាំឲ្យមានការកើនឡើងតម្រូវការផ្ទះជួលយ៉ាងគំហុក។

ឆ្លើយតបការសាកសួររបស់ក្រុមអ្នកសារព័ត៌មានពីវត្តមានជនជាតិចិន ក្នុងដំណើរចុះបេសកកម្មទ្រង់ទ្រាយធំទៅកាន់ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរីទទួលស្គាល់ថា ពិតជាលំហូរជនជាតិចិនបានធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរីនៅមួយរយៈចុងក្រោយនេះ ដោយនាំឲ្យមានតម្រូវការផ្ទះជួល ខណៈនៅតាមរីសតក៏មានការកើនឡើងការកក់ជួលស្នាក់នៅពីភ្ញៀវជនជាតិចិន។
ពាក់ព័ន្ធវត្តមានជនជាតិចិនចុះមកខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានគូសបញ្ជាក់ថា លោកក៏មិនទាន់អាចវាយតម្លៃក្នុងរូបភាពឬក្នុងគោលដៅជាក់លាក់ណាមួយនៅឡើយទេ។

បន្ថែមពីនេះ បើតាមលោក ងិន សុវិមាន ការមកដល់របស់ជនជាតិចិនមកខេត្តមណ្ឌលគិរីយ៉ាងគំហុកនៅប៉ុន្មានខែចុងក្រោយ ដែលទាញការចាប់អារម្មណ៍ពីមជ្ឍដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ក៏មិនទាន់ធ្វើឲ្យប៉ះពាល់ឬនាំឲ្យហាងឆេងដីធ្លីក្នុងខេត្តឡើងថ្លៃឬមានការប្រែប្រួលនោះដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


