ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករនាំចេញវៀតណាម ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំ
តម្លៃអង្ករបាក់ ៥ ភាគរយ របស់វៀតណាម បានធ្លាក់ប្រមាណ ៥,៩ ភាគរយ បន្ថែមទៀតរាប់តាំងពីចុងឆ្នាំ ២០២៤ មក មកនៅត្រឹម ៣៩៧ ដុល្លារ/តោន ដែលវាជាតម្លៃទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីពេលថ្មីៗនេះ។

តម្លៃនេះគិតត្រឹមថ្ងៃទី១២ កុម្ភៈ ធៀបនឹងអង្ករបាក់ ៥ ភាគរយ ថៃ ដែលត្រូវបាននាំចេញក្នុងតម្លៃ ៤២៥ ដុល្លារ/តោន ឥណ្ឌា ៤១៣ ដុល្លារ/តោន និងប៉ាគីស្ថាន ៤០២ ដុល្លារ/តោន។ នេះបើយោងតាមសមាគមស្បៀងអាហារវៀតណាម។
អាជីវករវៀតណាមលើកឡើងថា តម្លៃបច្ចុប្បន្នតំណាងឱ្យការធ្លាក់ចុះជាង ៤០ ភាគរយ រាប់តាំងពីអង្ករនាំចេញវៀតណាមកើនឡើងដល់ ៧០០ ដុល្លារ/តោន នៅពាក់កណ្ដាលខែសីហាឆ្នាំ ២០២៣។
អ្នកជំនាញថៃលើកឡើងថា ការធ្លាក់ចុះនៃតម្លៃអង្ករវៀតណាមគឺដោយសារតែការដកបំរាមនាំចេញអង្កររបស់ប្រទេសឥណ្ឌា ដែលធ្វើឱ្យការផ្គត់ផ្គង់អង្ករជន់លិចទីផ្សារ។ គេរំពឹងថា តម្លៃអង្ករវៀតណាមនឹងបន្តធ្លាក់ចុះទៀត នៅពេលរដូវប្រមូលផលថ្មីចូលមកដល់ ខណៈមានការរំពឹងទុកពីកំណើននៃទិន្នផលដោយសារតែអាកាសធាតុអំណោយផលឆ្នាំនេះ។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាមបាននាំចេញអង្ករចំនួន ៥ សេន តោន ក្នុងតម្លៃ ៣០៨ លានដុល្លារ កាលពីខែមុន កើនឡើង ១ ភាគរយ បើគិតពីបរិមាណ ប៉ុន្តែធ្លាក់ចុះ ១០,៤ ភាគរយ បើគិតពីតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សមាគមស្បៀងអាហារបានព្យាករថា ការនាំចេញរបស់វៀតណាមនឹងមានចំនួន ៧,៥ លានតោន ឆ្នាំនេះ ធ្លាក់ចុះពី ៩ លានតោន ឆ្នាំំមុន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


