Connect with us

ព័ត៌មានអន្ដរជាតិ

ថៃចេញវិធានការជំរុញតម្លៃស្រូវ ក្រោយមានការត្អូញត្អែរពីកសិករ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម​ថៃកំពុង​​អនុវត្តវិធានការចំនួន៧ ដើម្បីជំរុញ​តម្លៃអង្ករ ដូចជាការតាំងពិព័រណ៍ទីផ្សារស្រូវ ការពង្រីកការនាំចេញ និងការរៀបចំសម្រាប់កិច្ចប្រជុំអនុគណៈកម្មាធិការអង្ករជាតិ​​នៅថ្ងៃព្រហស្បតិ៍ ក្រោយ​មាន​ការ​ត្អូញត្អែរពីប្រជាកសិករថៃជុំវិញ​ការធ្លាក់ចុះ​តម្លៃស្រូវកាលពីពេល​ថ្មីៗនេះ​។ នេះបើតា​ម​ការ​ចុះ​ផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាននិយាយថា ការធ្លាក់ចុះតម្លៃស្រូវអង្ករនាពេលថ្មីៗនេះ គឺបណ្តាលមកពីកត្តាខាងក្រៅ ជាពិសេសការបន្តការនាំចេញអង្ករ​របស់ឥណ្ឌា និងការថយចុះនៃតម្រូវការពីប្រទេសនាំចូលធំ​ដូចជា​ឥណ្ឌូណេស៊ី និងហ្វីលីពីន។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង (DIT) គិតត្រឹមថ្ងៃទី ១៧ ខែកុម្ភៈ តម្លៃស្រូវ Mali គឺ ១៥ ៥០០-១៦ ៥០០ បាត (៤៦០-៤៩០ ដុល្លារ)/តោន ដោយ​កើនឡើង ៨ ភាគរយ ធៀប​នឹង​ឆ្នាំមុន។ ប៉ុន្តែតម្លៃស្រូវប្រភេទ​ Pathum Thani ​លក់ត្រឹម ១១ ៥០០-១២ ៧០០ បាត (៣៤១-៣៧៧ ដុល្លារ)/តោន ដោយធ្លាក់ចុះ ១៦ ភាគរយ ខណៈប្រភេទ​​ស្រូវមិនស្អិតល្មួត លក់ក្នុង​តម្លៃ ៨ ៣០០-៩ ០០០ បាត (២៤៦-២៦៧ ដុល្លារ)/តោន ធ្លាក់ចុះ​ ៣០ ភាគរយ។ ​

ជុំវិញបញ្ហានេះ លោក Pichai បាននិយាយថា ក្រសួងបានអនុម័តវិធានការបន្ទាន់មួយចំនួន​ ដើម្បីដោះស្រាយការធ្លាក់ចុះនៃតម្លៃស្រូវ។

ទន្ទឹមនឹង​នេះ DIT គ្រោងនឹងកោះប្រជុំអនុគណៈកម្មាធិការគោលនយោបាយ និងគ្រប់គ្រងអង្ករជាតិស្តីពីទីផ្សារនៅថ្ងៃព្រហស្បតិ៍ ដើម្បីផ្តោតលើការបង្កើតវិធានការគាំទ្រសម្រាប់កសិករដែលរងផលប៉ះពាល់ដោយតម្លៃស្រូវធ្លាក់ចុះ។

ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មថៃ ក៏បានរៀបចំពិព័រណ៍ទីផ្សារស្រូវនៅក្នុងខេត្តចំនួន ២០ នៅទូទាំងតាម​អាងទន្លេចៅប្រាយ៉ា ដើម្បីឱ្យកសិករលក់ស្រូវក្នុងអត្រាខ្ពស់ជាងពេលបច្ចុប្បន្ន​។ ព្រឹត្តិការណ៍ទាំងនេះ​រំពឹងថានឹង​បង្កើនតម្លៃ ១០០-២០០ បាត/តោន។​

លោក Pichai គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូងក្នុងខែមីនា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករចំនួន ៣០០ ០០០ តោន ក្នុងតម្លៃជាង ៥,២៥ ប៊ីលាន​បាត។ ​ក្រសួងក៏មានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ​ចិនក្នុងការនាំចេញអង្ករចំនួន ២៨០ ០០០ បាត ផងដែរ ខណៈ​គ្រោងនឹងផ្សព្វផ្សាយអង្ករថៃជាសាកល តាមរយៈអនុសញ្ញាអង្ករថៃ តភ្ជាប់អ្នកនាំចូលអន្តរជាតិសម្រាប់បណ្តាញ និងកិច្ចពិភាក្សាពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម