ព័ត៌មានអន្ដរជាតិ
ជប៉ុនគ្រោងវិនិយោគ ២០ ប៊ីលានដុល្លារ លើវិស័យថាមពលស្អាតវៀតណាម
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ជប៉ុនគ្រោងនឹងវិនិយោគរហូតដល់ ២០ ប៊ីលានដុល្លារ លើវិស័យថាមពលស្អាតនៅក្នុងប្រទេសវៀតណាម ចំពេលមានការជំរុញក្នុងតំបន់សម្រាប់អព្យាក្រឹតកាបូន ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។

គម្រោងនេះបង្ហាញឡើងក្នុងកិច្ចប្រជុំនៅទីក្រុងហាណូយកាលពីថ្ងៃពុធ រវាងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាម លោក Ito Naoki។
ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) និងក្រុមហ៊ុនឯកជនជប៉ុន នឹងដឹកនាំការវិនិយោគទៅក្នុងគម្រោងចំនួន ១៤ រួមទាំងរោងចក្រថាមពលខ្យល់ផងដែរ។
លោកឯកអគ្គរដ្ឋទូត Ito Naoki បាននិយាយថា៖ «ប្រទេសជប៉ុនចង់ផ្តល់ការគាំទ្រជាអតិបរមា ដូច្នេះក្រុមហ៊ុនជប៉ុនអាចទាញយកអត្ថប្រយោជន៍ពីឱកាសទាំងនេះ និងចូលរួមក្នុងទីផ្សារលើការកាត់បន្ថយកាបូនរបស់វៀតណាម»។

ក្នុងជំនួបដាច់ដោយឡែកមួយជាមួយអ្នកការទូតជប៉ុនកាលពីខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានអំពាវនាវឱ្យមានការគាំទ្ររបស់ជប៉ុនក្នុងការអនុវត្តវិធានការដើម្បីសម្រេចបានគោលដៅអព្យាក្រឹតរបស់វៀតណាមនៅឆ្នាំ ២០៥០។ នេះរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើមសហគមន៍គ្មានការបំភាយនៅអាស៊ី (AZEC) ក្រោមយន្តការផ្តល់ឥណទានរួម (JCM)។
រហូតមកដល់បច្ចុប្បន្ន ជប៉ុនបានផ្តល់ប្រាក់កម្ចីដល់វៀតណាមជាង ២០ ប៊ីលានដុល្លារ ជំនួយដែលមិនអាចដកវិញបានជិត ៧៥០ លានដុល្លារ និងជំនួយបច្ចេកទេសចំនួន ១,៣៤ ប៊ីលានដុល្លារ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


