ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេខេត្តក្រចេះនៅសល់ ៣ ប្រឡោះទៀតនឹងតភ្ជាប់គ្នាពេញលេញ
តាមរូបភាពដែលក្រុមការងារកម្ពុជាថ្មី បានចុះផ្តិតសកម្មភាពដំណើរការសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះកំពុងចេញជារូបរាងបណ្តើរៗ ខណៈគម្រោងទាំងមូលសម្រេចបានប្រមាណ ៩០% ហើយតាមផែនការនឹងរួចរាល់ដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ននៅអំឡុងខែកញ្ញាខាងមុខនេះ។

បើតាមក្រុមការងារកម្ពុជាថ្មីចុះទៅពិនិត្យជាក់ស្តែងកាលពីម្សិលមិញនេះឃើញថា ដំណើរការសាងសង់នៅត្រើយខាងលិចនៅសល់ ៣ ប្រឡោះទៀតនឹងតភ្ជាប់គ្នាពេញលេញ។ ដោយឡែកនៅផ្នែកត្រើយខាងកើតជាប់ផ្លូវជាតិចុះទៅទីរួមខេត្តបញ្ចប់ទាំងស្រុង និងកំពុងឈានទៅរៀបបង្កាន់ដៃស្ពាន និងកណ្តាលតួស្ពានក៏ស្ទើរតែរួចរាល់ ១០០%។
ស្ពានឆ្លងទន្លេខេត្តក្រចេះ គ្រោងបើកឲ្យដំណើរការបណ្ណោះអាសន្ននៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥។ ឃើញសំណង់ស្ពានកំពុងផុសលេចត្រដែតនៅចំពោះមុខនេះ បានផ្តល់ក្តីសង្ឃឹមពីអនាគតដ៏ល្អសម្រាប់ពលរដ្ឋទាំងនៅត្រើយខាងកើតស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ថានឹងជួយកាត់បន្ថយគម្លាតនៃជីវភាពរស់នៅ និងធ្វើឲ្យសេដ្ឋកិច្ចពលរដ្ឋត្រើយទាំងសងខាងនឹងរីកចម្រើនបន្ថែមទៀត។
យោងតាមប្រភពពីមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ គិតត្រឹមថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផលបាន ៨៧.៨៤%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕


អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ