ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ៦០B កំពុងសាងសង់ចេញពីគល់ស្ពានខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ធំ
ផ្លូវថ្មីមួយខ្សែដែលជាផ្នែកមួយនៃកំណាត់ផ្លូវជាតិលេខ ៦០B កំពុងត្រូវបានស្ថាបនាតភ្ជាប់ពីគល់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះត្រើយខាងលិចតភ្ជាប់ទៅខេត្តកំពង់ធំ។


ផ្លូវមួយខ្សែនេះ បច្ចុប្បន្នកំពុងស្ថាបនាលើកកម្ពស់ និងត្រៀមចាក់កៅស៊ូដោយមានប្រវែង ៥ គីឡូម៉ែត្រ និងមានទទឹង ១៥ ម៉ែត្រ។ ការស្ថាបនាកំណាត់ផ្លូវដែលជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ មានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ៖ ដូចជា ត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម។
តាមរយៈផ្លូវមួយខ្សែនេះ នឹងជួយសម្រួលពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំ និងខេត្តក្រចេះ អាចដឹកជញ្ជូនកសិផលឆ្លងកាត់ទៅមកបានយ៉ាងងាយស្រួល ខណៈនៅជុំវិញដងផ្លូវថ្មីមួយខ្សែនេះ អមទៅដោយចម្ការស្វាយចន្ទី ចម្ការកៅស៊ូ ចម្ការដំឡូងមី ដែលបម្រើដល់វិស័យសេដ្ឋកិច្ចយ៉ាងសំខាន់ខ្លាំង ក្នុងស្រុកព្រែកប្រសព្វ។


ការស្ថាបនាកំណាត់ផ្លូវដ៏មានសក្តានុពលឆ្ពោះទៅខេត្តកំពង់ធំ ក៏ជាសរសៃឈាមបម្រើវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ ជាពិសេសលើវិស័យកសិកម្ម ពីព្រោះនៅស្រុកព្រែកប្រសព្វជាតំបន់សំបូរទៅដោយចម្ការកៅស៊ូ ស្វាយចន្ទី និងដំឡូងមី។ រីឯខាងខេត្តកំពង់ធំក៏សំបូរដូចគ្នាផងដែរ។ ដូច្នេះ នៅពេលប្រជាពលរដ្ឋប្រមូលបានផល ជួយសម្រួលក្នុងការដឹកជញ្ជូនកសិផល ធ្វើឲ្យតម្លៃទីផ្សារកសិផលបានតម្លៃល្អសមរម្យ៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា