ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីថៃថា ប្រទេសខ្លួនកំពុងទទួលប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃកំពុងទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មពិភពលោក ដោយលំហូរចូលកាន់តែច្រើននៃការវិនិយោគពីបរទេស ទោះបីជាមានការព្រួយបារម្ភខ្លាំងពីភាគីផ្សេងៗពីហានិភ័យជុំវិញគោលនយោបាយពន្ធរបស់អាមេរិកក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ខណៈមិនបញ្ជាក់ជាលម្អិតនៃតួលេខណាមួយស្ដីពីទិដ្ឋភាពនៃលំហូរវិនិយោគបរទេសនាដើមឆ្នាំ ២០២៥ លោក Pichai បានមានប្រសាសន៍ថា ការវិនិយោគបរទេសចូលថៃ នឹងជួយធ្វើឱ្យកំណើនសេដ្ឋកិច្ចខិតទៅកាន់តែខិតនឹងកំណើនគោលដៅ ៣-៣,៥ ភាគរយ។ លោកបានបន្ថែមថា សេដ្ឋកិច្ចថៃមានស្ថិរភាពសារពើពន្ធ ជាមួយនឹងសាច់ប្រាក់ងាយស្រួលច្រើន ដែលជាការទាក់ទាញសម្រាប់អ្នកវិនិយោគ។
ខណៈថៃជួបនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុក ដូចជាកម្សោយតម្រូវការ និងបំណុលគ្រួសារខ្ពស់ ប្រទេសនេះត្រូវពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ និងការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ លោក Pichai បានឱ្យដឹងថា រដ្ឋាភិបាលរំពឹងពីកំណើន ៤ ភាគរយ សម្រាប់ការនាំចេញនៅឆ្នាំនេះ។

ការលើកឡើងរបស់មន្រ្តីដដែល ធ្វើឡើងចំពេលមានការព្រួយបារម្ភពីផលប៉ះពាល់លើការនាំចេញរបស់ថៃ ជាពិសេសទៅកាន់សហរដ្ឋអាមេរិក ក្រោមលទ្ធភាពពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ យោងតាមគណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) ការចំណាយប្រតិបត្តិការសម្រាប់ការនាំចេញរបស់ថៃ ទំនងជាកើនឡើងពី ៦-៨ ភាគរយ ជាមធ្យម ដោយសារគោលនយោបាយពន្ធដ៏គឃ្លើនរបស់លោក ត្រាំ លើទំនិញនាំចូល។
ចំណែកឯសហព័ន្ធឧស្សាហកម្មថៃ (FTI) វិញ បានរាយការណ៍ថា ឧស្សាហកម្មរថយន្តថៃដែលធ្លាក់ចុះរួចស្រាប់ហើយនោះ អាចនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើលោក ត្រាំ ជំរុញផែនការដំឡើងពន្ធលើការនាំចូលរថយន្ត ដែលលោកបានបានប្រកាសនាពេលកន្លងមក។ ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មថៃឯណោះវិញ ក៏កំពុងអំពាវនាវឱ្យរដ្ឋាភិបាលថៃបង្កើតក្រុមការងារ ដើម្បីដោះស្រាយការគំរាមកំហែងពន្ធពីសំណាក់រដ្ឋបាល ត្រាំ ផងដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


