ព័ត៌មានជាតិ
ការដោះដូរទំនិញរវាងកម្ពុជា-ចិនសម្រេចបានជាង ២,៦ពាន់លានដុល្លារ នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥
ទំហំទឹកប្រាក់នៃការដោះដូរទំនិញទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ២,៦៦២ ពាន់លានដុល្លារនៅក្នុងរយៈពេល២ខែដើមឆ្នាំ ២០២៥ មានការកើនឡើងជាង ២១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា នៅក្នុងចន្លោះពីខែមករាដល់ដំណាច់ខែកុម្ភៈ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ២,៦៦២ ពាន់លានដុល្លារ កើនឡើង ២១,១ ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុនដែលចំនួន ២,១៩៩។ ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃប្រមាណ ២១៨ លានដុល្លារ ធ្លាក់ចុះ ៤,៣ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាតម្លៃ ២,៤៤៥ ពាន់លានដុល្លារ កើន ២៤ ភាគរយ។ ការណ៍នេះធ្វើឱ្យកម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិន ដែលមានទឹកប្រាក់ ២,២២៦ ពាន់លានដុល្លារ។

ពាក់ព័ន្ធទៅនឹងឱនភាពពាណិជ្ជកម្មរវាងកម្ពុជាចិន លោក លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាបានថ្លែងថា ឱនភាពពាណិជ្ជកម្មដែលកម្ពុជាទទួលរងនេះមិនមានកំណើនខ្ពស់ទេ ដោយសារចិនមានផលិតកម្មរោងចក្រកាត់ដេរ និងរោងចក្រឧស្សាហកម្មច្រើននៅកម្ពុជា។ ដូច្នេះកម្ពុជាមានតម្រូវការ វត្ថុធាតុដើម សម្ភារៈ ពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀបធៀបជាមួយអាស៊ាន ហើយសម្ភារៈវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន។
លោកថា ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាពពាណិជ្ជកម្ម នៅតែបន្តកើតមាន ដោយសារកម្ពុជាមានតម្រូវការធំពីប្រទេសចិន ដែលមានសម្ភារបរិក្ខាផ្សេងៗ។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


