Connect with us

ព័ត៌មានអន្ដរជាតិ

ការ​គាំង​ច្រកសមុទ្រ Hormuz ធ្វើ​ឲ្យ​អាស៊ី​​និង​​អឺរ៉ុប​ស្គាល់​ការ​ឈឺចាប់​​​​

បានផុស

នៅ

ច្រកសមុទ្រ Hormuz មានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះអឺរ៉ុបនិង​អាស៊ី​​​ ព្រោះវាជាផ្លូវដឹកជញ្ជូនប្រេងឆៅប្រហែល ២០​ភាគរយ និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល២៥ភាគរយ នៃតម្រូវការ​ក្នុង​​ពិភពលោក។ ច្រក​នេះ​​​ជាដង្ហើមថាមពលចិញ្ចឹមសេដ្ឋកិច្ចអឺរ៉ុប​ផង និង​មហាអំណាច​​​សេដ្ឋកិច្ច​​នៅអាស៊ី​​​​ផង។ ការរំខានដល់ផ្លូវទឹកដ៏សំខាន់​នេះ កំពុង​បង្កឲ្យតម្លៃប្រេងឡើងថ្លៃ និងអតិផរណាយ៉ាងធ្ងន់ធ្ងរ​នៅ​គ្រប់​តំបន់​​​។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពី Yahoo មូលហេតុដែលច្រកសមុទ្រ Hormuz មានសារៈសំខាន់ ដោយសារ​តែ​ហេតុផល​សាមញ្ញមួយ​ នោះ​គឺ​វា​ជាច្រកសមុទ្រមួយក្នុងចំណោមច្រកសមុទ្រយុទ្ធសាស្ត្រ និងសំខាន់បំផុតសម្រាប់ការដឹកជញ្ជូនថាមពល។ ច្រកមួយនេះស្ថិតនៅចន្លោះឈូងសមុទ្រពែរ្ស និងឈូងសមុទ្រអូម៉ង់ ដែល២០% នៃផលិត​កម្ម​​ប្រេងទូទាំងពិភពលោក ត្រូវ​បាន​នាំចេញ​​តាមច្រក​នេះ​។ បើគ្មានច្រក​មួយ​នេះ​ទេ ទីផ្សារថាមពលសកលអាចនឹងជាប់គាំងទាំងអស់ ឬ​ថា​ ទ្វីប​អាស៊ី​ និង​​ទ្វីប​​អឺរ៉ុប​ស្ទើរ​តែ​​ងងឹត​សូន្យសុង លង់​ក្នុង​អន្ធការ​ ហើយ ផលិត​កម្ម​​ទៀត​សោ​ត​អាច​ជាប់គាំង​​ និង​ដាំក្បាល​ចុះ​​។​

​ក្នុងជម្លោះ​​​នៅ​​​អ៊ីរ៉ង់​នេះ អឺរ៉ុបបានប្រឹងជម្នះ​​​ខ្លាំងណាស់​ដើម្បីធានាការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ចាប់តាំងពីខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី បន្ទាប់ពីការឈ្លានពានអ៊ុយក្រែន។ ចំណែក​នៅ​តំបន់​អាស៊ីវិញ ប្រទេសជប៉ុនក្តី កូរ៉េខាងត្បូង​ក្តី​និង​ប្រទេសនានា​ក្នុង​តំបន់អាស៊ានក្តី សុទ្ធ​តែមានក្តីបារម្ភខ្លាំង​ចំពោះវិបត្តិថាមពល ប៉ុន្តែ​ចិន​ដែលទិញ​ប្រេងច្រើនបំផុត​ពី​​​​​អ៊ីរ៉ង់​​ហាក់​មាន​​ភាព​ធូរស្រាល​ជាងគេ ដោយសារ​តែ​​អ៊រ៉ង់​បើក​ដៃ​ឲ្យ​តែ​ចិន​ទេសម្រាប់​ការ​នាំចេញ​ដោយសុវត្ថិភាព​នោះ។​

​ទោះបី​​យ៉ាងណា ជម្លោះនៅមជ្ឈិមបូព៌ាក៏​អាចប្រែក្លាយទៅជាវិបត្តិថាមពលមួយផ្សេងទៀតដែលប៉ះពាល់ដល់គ្រួសារ និងឧស្សាហកម្ម​ផ្សេងទៀត​​។

ការរំខាននៅក្នុងច្រកសមុទ្រ Hormuz នឹងជំរុញឲ្យតម្លៃឡើងថ្លៃគ្រប់ទីកន្លែង ដែលប៉ះពាល់ដល់ ថ្លៃប្រេងឥន្ធនៈ,ថ្លៃអគ្គិសនី និងអតិផរណានៅទូទាំងសេដ្ឋកិច្ចអឺរ៉ុប ខណៈ​នៅតំបន់​អាស៊ី​ លោក​ត្រាំ​ បាន​អំពាវនាវ​ឲ្យសម្ព័ន្ធមិត្តរួម​ទាំងចិន​ផង ជួយ​ការ​ពារ​ច្រក​នេះ​ដើម្បី​ធានាសុវត្ថិភាព​នាំចេញប្រេង​។

មិនតែប៉ុណ្ណោះ ច្រកសមុទ្រមួយនេះក៏ជាផ្លូវសំខាន់ សម្រាប់ការនាំចូលជីទៅក្នុងទឹកដីអឺរ៉ុបផងដែរ។ បន្ថែមពីលើការគ្រប់គ្រងការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ប្រហែល ១៣% នៃការនាំចេញជីសកល យោងតាមអង្គការសហប្រជាជាតិ ក៏ឆ្លងកាត់ច្រកសមុទ្រតែមួយគត់របស់ឈូងសមុទ្រទៅកាន់មហាសមុទ្របើកចំហផងដែរ ដែលជាកត្តារួមចំណែកដ៏សំខាន់ដល់ការផលិតស្បៀងអាហាររបស់ពិភពលោក។

អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រាប់អ្នកយកព័ត៌មាននៅចំពោះមុខក្រុមប្រឹក្សាការបរទេស​អឺរ៉ុប​ក្នុង​ពេលកន្លងមកថា «ប្រសិនបើមានការខ្វះខាតជីនៅឆ្នាំនេះ វានឹងមានការខ្វះខាតស្បៀងអាហារនៅឆ្នាំក្រោយដូចគ្នា»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម