ព័ត៌មានអន្ដរជាតិ
វិស័យបន្ទះឈីបវៀតណាម ឃើញពី «ឱកាសមាស» ដោយតម្រូវការច្រើន
អ្នកជំនាញផ្នែកឧស្សាហកម្មបន្ទះឈីបវៀតណាម បានលើកឡើងពីកំណើននៃតម្រូវការសម្រាប់វិស្វកររចនាបន្ទះឈីបក្នុងប្រទេសរបស់ខ្លួន ដោយគូសបញ្ជាក់អំពី «ឱកាសមាស» ចំពេលដែលតម្រូវការមានភាពរឹងមាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងអំឡុងពេលការប្រកួតប្រជែងការរចនាបន្ទះមីក្រូឈីប (IC) ដែលរៀបចំឡើងនាទីក្រុងហូជីមិញ កាលពីថ្ងៃអាទិត្យ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Faraday Technology Vietnam លោក Koh Siang Yong Kevin បានសង្កត់ធ្ងន់លើការរីកចម្រើននៃឧស្សាហកម្មបន្ទះឈីប ដែលជំរុញតម្រូវការធនធានមនុស្សសម្រាប់វិស័យនេះ។
លោក Kevin បាននិយាយថា៖ «ទើបតែត្រីមាសទី ១ នៃឆ្នាំ ២០២៥ ទេ ប៉ុន្តែយើងមានគម្រោង(បន្ទះឈីប)រួចហើយ រហូតដល់ចុងឆ្នាំ ២០២៦»។ លោក Kevin បានបន្តថា ការបញ្ជាទិញភាគច្រើន បានមកពីផ្នែកកុំព្យូទ័រ និងបច្ចេកវិទ្យា AI។

លោក Kevin បានលើកឧទាហរណ៍អំពីក្រុមហ៊ុនបន្ទះឈីបយក្សតៃវ៉ាន់ MediaTek ដែលមានបុគ្គលិកវិស្វករចំនួន ២០ ០០០ នាក់ ប៉ុន្តែមិនអាចបំពេញតម្រូវការគម្រោងបាន។ លោកបន្តថា៖ «សម្រាប់សិស្សានុសិស្ស នេះជាឱកាសមាស។ ការងាររចនា IC មិនត្រឹមតែមានសម្រាប់ធ្វើប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានតម្រូវការខ្ពស់ផងដែរ»។
ស្ថាបនិក និងជាប្រធានអ្នកវិទ្យាសាស្ត្រនៅ Global Wireless Technology លោក David Nghiem បានជំរុញឱ្យវៀតណាមវិនិយោគលើការបណ្តុះបណ្តាលវិស្វករបន្ទះឈីបដែលមានជំនាញ។ លោកបានផ្ដល់អនុសាសន៍ឱ្យរដ្ឋាភិបាល និងស្ថាប័នអប់រំគាំទ្រការអប់រំកម្រិតខ្ពស់សម្រាប់និស្សិតដែលបញ្ចប់ការសិក្សា ដោយជឿជាក់ថា វៀតណាមនៅតែអាចរីកចម្រើនដោយស្ទាត់ជំនាញបច្ចេកទេសជាក់លាក់ ព្រោះសូម្បីតែការរចនាបន្ទះឈីបដ៏សាមញ្ញ ក៏អាចមានឥទ្ធិពលខ្លាំងផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


