ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញពន្ធលើចិន
តម្លៃមាសអន្តរជាតិ បានកើនឡើងជាង ១ ភាគរយ ដល់ជាង ៣ ១០០ ដុល្លារ/អោន ជាថ្មី សម្រាប់ការជួញដូរនាថ្ងៃព្រហស្បតិ៍នេះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដំឡើងពន្ធលើទំនិញចិនដល់ ១២៥ ភាគរយ ដោយបង្កើនកម្ដៅពាណិជ្ជកម្ម ទោះបីជាលោកផ្អាកពន្ធគយបដិការ ៩០ ថ្ងៃក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ១,២ ភាគរយ ដល់ ៣ ១២០,០១ ដុល្លារ/អោន ខណៈតម្លៃមាសនាពេលអនាគតរបស់សហរដ្ឋអាមេរិកវិញ បានកើនឡើង ១,៩ ភាគរយ ដល់ ៣ ១៣៧,២ ដុល្លារ/អោន។
គេមើលឃើញថា ការហក់ឡើងនៃតម្លៃមាសនេះ ជំរុញដោយការវិវត្តចុងក្រោយទាក់ទិននឹងគោលនយោបាយពន្ធគយរបស់ ត្រាំ លើចិន ខណៈភាពតានតឹងសង្រ្គាមពាណិជ្ជកម្មបង្កក្ដីបារម្ភផ្នែកសេដ្ឋកិច្ច។
អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Marex លោក Edward Meir បាននិយាយថា៖ «បើយើងចូលដល់រយៈពេលនៃកំណើនសេដ្ឋកិច្ចយឺតយ៉ាវ យើងគិតថា អត្រាការប្រាក់នឹងទម្លាក់ចុះទាបនៅទីបំផុត ហើយជំរុញតម្លៃមាសឱ្យខ្ពស់ ដោយក្ដីបារម្ភពីអតិផរណា នឹងបន្តនៅជាមួយយើងស្ទើរតែពេញ១ឆ្នាំ ដោយសារតែឥទ្ធិពលនៃពន្ធគយ»។

លោកបន្តយ៉ាងដូច្នេះថា៖ «យើងអាចនឹងឃើញ តម្លៃមាសកើនដល់ ៣ ២០០ ត្រឹមចុងខែ ឬឆាប់ជាងនេះ»។
គួរគូសបញ្ជាក់ថា តម្លៃមាស ដែលគេចាត់ទុកថាជាទ្រព្យសុវត្ថិភាពទប់ទល់នឹងភាពមិនប្រាកដប្រជា និងអតិផរណាជាសកលនោះ បានកើនឡើងជាង ១៨ ភាគរយ ក្នុងឆ្នាំ ២០២៥ ដែលជំរុញភាគច្រើនដោយផែនការពន្ធរបស់លោក ត្រាំ ការរំពឹងទុកពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន និងតម្រូវការមាសពីបណ្ដាធនាគារកណ្តាល ជាដើម៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


