សេដ្ឋកិច្ច
រោងចក្រ Ford នៅកម្ពុជា ពង្រីកទុនវិនិយោគ បង្កើនសមត្ថភាពផលិតរថយន្តជាង១ ម៉ឺនគ្រឿង
ក្រុមហ៊ុនដំឡើងរថយន្ត Ford នៅកម្ពុជា បានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែមមួយទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការងារបានជាច្រើនកន្លែង ខណៈ ក្រុមហ៊ុនបានពង្រីកការវិនិយោគនូវទំហំទឹកប្រាក់ពី ២១លានដុល្លារអាមេរិក ទៅ ២៦,៨លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា ដល់ ១២ហិកតា។
រោងចក្រដំឡើងគ្រឿងបង្គុំថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានលើកឡើងថា ក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្មពីកម្រិតដំឡើង CKD មកកម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០គ្រឿងក្នុងមួយឆ្នាំ។
ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយានយន្តនៅកម្ពុជា ក្នុងនោះ រថយន្ត Ford បានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន។

សូមជំរាបថា រោងចក្រ Ford ត្រូវបានទទួលស្គាល់ជាអន្តរជាតិលើលេខតួរថយន្តផលិតនៅកម្ពុជា Made In Cambodia ដោយសមាគមវិស្វករយានយន្ត ខណៈក្រុមហ៊ុនបានដំឡើងរថយន្តសរុបចំនួន ៧,៤៩២ គ្រឿងរួចមកហើយ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


