សេដ្ឋកិច្ច
ក្រុមហ៊ុនមកពីតំបន់មជ្ឈឹមបូព៌ា ចាប់អារម្មណ៍ដាក់ទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែនៅកម្ពុជា
ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ចាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកំពង់ផែ, វិស័យហិរញ្ញវត្ថុធនាគារ, វិស័យអប់រំ, និងការលើកម្ពស់សន្តិសុខស្បៀង តាមរយៈការកែច្នៃផលិតផលកសិកម្ម និងផលិតផលហាឡាល់(Halal) ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ បានអនុញ្ញាតជូនប្រតិភូនៃក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ដឹកនាំដោយ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកនាយកប្រតិបត្តិក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍រក្នុងការបោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជា រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកំពង់ផែ, វិស័យហិរញ្ញវត្ថុធនាគារ, វិស័យអប់រំ, និងការលើកម្ពស់សន្តិសុខស្បៀង តាមរយៈការកែច្នៃផលិតផលកសិកម្ម និងផលិតផលហាឡាល់ (Halal) ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។
ជាមួយគ្នានេះ លោកក៏បានស្នើសុំអនុសាសន៍ណែនាំពីលោកឧបនាយករដ្ឋមន្ត្រី អំពីបរិយាសវិនិយោគ និងវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនគួរនឹងពិចារណាបន្ថែម។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពចំហ ការការពារ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីវិស័យសក្តានុពលជាមុខសញ្ញាវិនិយោគផ្សេងទៀត ដែលក្រុមហ៊ុនគួរពិចារណារួមមាន៖ វិស័យកសិ-ឧស្សាហកម្ម, វិស័យយានយន្ត, វិស័យបច្ចេកវិទ្យាឌីជីថល, ការកែច្នៃចំណីអាហារ, និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិកជាដើម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


