សេដ្ឋកិច្ច
មុខរបរលក់ស្រាពាងមានការធ្លាក់ចុះ ខណៈអ្នកលក់កាន់តែច្រើន
អាជីវករដែលជាអ្នកលក់ស្រាពាងដែលជាផលិតផលរបស់បងប្អូនជនជាតិដើមភាគតិច ស្ថិតនៅក្នុងបានលុង ខេត្តរតនគិរី បានឱ្យដឹងថា បច្ចុប្បន្នអាជីកម្មលក់ស្រាពាង ហាក់រៀងស្ងាត់ភ្ញៀវខ្លាំង ខណៈសម្បូរអ្នកលក់ក៏ច្រើនជាងមុន។

លោក លី រតនៈ អាយុ២៥ឆ្នាំ ជាម្ចាស់អាជីកម្ម ស្រាពាងណាងចាន់ រតនគិរី បានប្រាប់ កម្ពុជាថ្មី ថា មុខរបរលក់ស្រាពាងនេះ គ្រួសាររបស់លោកបានចាប់ផ្ដើមធ្វើវាឡើងមកប្រហែលជាង២០មកហើយ។ លោក បន្តថា សម្រាប់ពេលបច្ចុប្បន្ន របរលក់ស្រាពាងនេះ ហាក់រៀងស្ងាត់ភ្ញៀវខ្លាំង ខណៈស្រាពាងឥឡូវក៏មានអ្នកលក់ច្រើនបើធៀបនឹងជាង១០ឆ្នាំមុន។

លោក លី រតនៈ បានឱ្យដឹងទៀតថា ស្រាពាង អាចលក់ដាច់ទៅបាន នៅពេលណាដែលមានបុណ្យទានម្ដងៗ ដូចជា៖ បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំសកល ក៏ព្រោះតែថ្ងៃទាំងអស់នេះសម្បូរទៅដោយភ្ញៀវទេសចរដើរកម្សាន្តតាមតំបន់នានាក្នុងខេត្តរតនគិរីច្រើនជាងថ្ងៃធម្មតា។

ម្ចាស់អាជីវកម្មស្រាពាងរូបនេះ បានបញ្ជាក់ដែរថា ចំពោះថ្ងៃធម្មតា ស្រាពាងះអាចលក់បានក្នុងចំនួនតិចបំផុត ពោលគឺត្រឹមតែ៤ពាង ទៅ៥ពាង តែប៉ុណ្ណោះ។ ក្រៅពីលក់ស្រាពាងនៅផ្ទះ រតនៈ និងក្រុមគ្រួសារ ក៏បានដាក់លក់ប្រភេទស្រាពាងនេះ តាមរយៈអនឡាញ ពិសេសនៅពេលណាដែលអតិថិជន ឬភ្ញៀវចង់ភ្លក្សរសជាតិ ពួកគាត់ក៏អាចកម្មុងតាមហ្វេសប៊ុកផេក ឬលេខទូរសព្ទរបស់លោកបាន។


គួរឱ្យដឹងថា បច្ចុប្បន្នស្រាពាង ត្រូវបានដាក់លក់ជាហូរហែលនៅតាមតំបន់រមណីយដ្ឋានផ្សេងៗក្នុងខេត្តរតនគិរី ក្នុងនោះមានដូចជា៖ បឹងយក្សឡោម បឹងកន្សែង និងតំបន់ទេសចរណ៍ខ្លះទៀត ដែលស្ថិតនៅក្នុងខេត្តរតនគិរី ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


