បច្ចេកវិទ្យា
Facebook ធ្វើឲ្យប៉ះពាល់ដល់ ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ WhatsApp រាប់លាននាក់
នាយកប្រតិបត្តិ Mark Zuckerberg បានបង្ហាញ “ចក្ខុវិស័យផ្តោតលើឯកជនភាព” សម្រាប់ Facebook ក្នុងឆ្នាំ២០១៩ ដោយលើកឡើងពីសេវាកម្មផ្ញើសារជាសកលរបស់ក្រុមហ៊ុនគឺ WhatsApp ថាជាម៉ូដែលមានសុវត្ថិភាព សូម្បីតែក្រុមហ៊ុនក៏មិនអាចអានសាររបស់វាបានដែរ។

ទោះបីជាយ៉ាងណាក៏ដោយ WhatsApp មានបុគ្គលិកជាប់កិច្ចសន្យាជាង ១,០០០ នាក់នៅទីក្រុង Austin, Dublin និងសិង្ហបុរី ដែលកំពុងពិនិត្យមើលសាររាប់លាន ដោយប្រើប្រព័ន្ធ AI និងមើលព័ត៌មានគណនី ដើម្បីទទួលនិងផ្ទៀងផ្ទាត់ពាក្យបណ្តឹង។ នេះបើយោងតាមឯកសារដែលត្រូវបានបង្ហាញដោយសារព័ត៌មានបែបស៊ើបអង្កេត ProPublica។
អ្នកត្រួតពិនិត្យកម្មវិធី WhatsApp អាចចូលមើលខ្លឹមសារបាន នៅពេលអ្នកប្រើប្រាស់ចុចប៊ូតុង “Report” នៅលើកម្មវិធីដោយកំណត់ថា សារមួយបានរំលោភលើលក្ខខណ្ឌរបស់វេទិកា។

អ្នកត្រួតពិនិត្យម្នាក់ៗរាយការណ៍ថា ដោះស្រាយពាក្យបណ្តឹងចំនួន ៦០០ ក្នុងមួយថ្ងៃ ហើយពួកគេត្រូវចំណាយពេលតិចជាងមួយនាទី ដើម្បីពិនិត្យមើលខ្លឹមសារក្នុងមួយពាក្យបណ្តឹង។
យ៉ាងណាក្តី នៅក្នុងបទសម្ភាសន៍មួយកាលពីខែកក្កដា លោក Will Cathcart ប្រធាន WhatsApp បានព្យាយាមនិយាយសម្រាលថា “ខ្ញុំគិតថា យើងពិតជាអាចមានសន្តិសុខនិងសុវត្ថិភាពសម្រាប់មនុស្សតាមរយៈការ encrypt ពីដើមដល់ចប់ និងធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនានា”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


