ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ធ្លាក់ចុះខ្លាំងនៅខែមេសា ដោយសារពន្ធ ត្រាំ
ទំនុកចិត្តអ្នកប្រើប្រាស់ថៃបានបន្តធ្លាក់ចុះនៅខែមេសា ពោលគឺ ៣ ខែជាប់ៗគ្នា ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧ ខែ ដោយសារតែការព្រួយបារម្ភអំពីពន្ធគយរបស់សហរដ្ឋអាមេរិក និងការស្ទុះងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការស្ទង់មតិរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា សន្ទស្សន៍អ្នកប្រើប្រាស់ថៃ បានធ្លាក់ចុះដល់ ៥៥,៤ ពិន្ទុ នៅខែមេសា ធៀបនឹង ៥៦,៧ ពិន្ទុ នៅខែមីនា។
សាកលវិទ្យាធិការនៃសកលវិទ្យាល័យ លោក Thanavath Phonvichai បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ទំនុកចិត្តបានធ្លាក់ចុះជាលំដាប់ ដោយសារតែសង្គ្រាមពាណិជ្ជកម្មជាចម្បង»។ លោកបានបន្តថា៖ «អំណាចទិញបន្តនៅទ្រឹង ដែលបង្ហាញថាទំនុកចិត្តនៅតែមាននិន្នាការធ្លាក់ចុះ» ខណៈបន្ថែមទៀតថា អ្នកប្រើប្រាស់ស្ទាក់ស្ទើរក្នុងការទិញ ជាពិសេសលើទំនិញប្រើប្រាស់បានយូរ ផ្ទះ យានយន្ត និងការធ្វើដំណើរ។

គួរគូសបញ្ជាក់ថា ថៃនឹងប្រឈមមុខនឹងពន្ធគយបដិការ ៣៦ ភាគរយ របស់សហរដ្ឋអាមេរិក ប្រសិនបើការចរចាមិនបានសម្រេច មុនដើមខែកក្កដា ដែលជាពេលផុតកំណត់ការផ្អាកការអនុវត្តពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ក្នុងអំឡុងពេលផ្អាកនេះ សហរដ្ឋអាមេរិកបានកំណត់ពន្ធ ១០ ភាគរយ លើប្រទេសភាគច្រើន រួមទាំងថៃ។
លោក Thanavath បាននិយាយថា ប្រសិនបើពន្ធនៅតែ ១០ ភាគរយ សម្រាប់ប្រទេសភាគច្រើន នោះវាអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចថៃរហូតដល់ ១ ភាគរយ នៅឆ្នាំនេះ។
កាលពីដើមខែកន្លងទៅ ក្រសួងហិរញ្ញវត្ថុថៃ បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៥ មកត្រឹម ២,១ ភាគរយ ពី ៣ ភាគរយ ក្នុងការព្យាករកាលពីលើកមុន ដោយសារតែពន្ធគយ និងភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល៕
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


