Connect with us

ព័ត៌មានជាតិ

រដ្ឋចាប់ដៃជាមួយក្រុមហ៊ុនជប៉ុន​លើកកម្ពស់ស្តង់ដាប្រព័ន្ធត្រជាក់នៅកម្ពុជា

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់គ្នា (MoU) ជា​មួយក្រុមហ៊ុន Daikin Airconditioning (Cambodia) ដើម្បី​ពង្រឹង​ស្តង់ដា​ប្រព័ន្ធត្រជាក់ និង​លើក​កម្ពស់​និរន្តរភាព​វិស័យ​ប្រព័ន្ធ​កម្ដៅ ខ្យល់​ចេញ​ចូល និង​ប្រព័ន្ធត្រជាក់ (HVAC) របស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈ​យោគយល់​នេះត្រូវបានធ្វើឡើងកាលពីព្រឹក​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ តាមរយៈ MoU នេះនឹង​កំណត់​ក្របខ័ណ្ឌ​សម្រាប់​កិច្ចសហប្រតិបត្តិការ ក្នុង​ការ​លើក​កម្ពស់​ស្តង់ដា​ប្រព័ន្ធ​ត្រជាក់ ដោយ​ផ្តល់ការ​គាំទ្រផ្នែក​បច្ចេកទេស ការ​កសាង​សមត្ថភាព និង​ការប្រើប្រាស់​បច្ចេកវិទ្យា HVAC ប្រកប​ដោយ​ចីរភាព។ កិច្ចសហការនេះ មាន​គោលដៅ​តម្រង់​ទិស​វិស័យ HVAC នៅ​កម្ពុជា ជាមួយ​នឹង​ឧត្តមានុវត្ត​អន្តរជាតិ បង្កើន​ប្រសិទ្ធភាព​ថាមពល និង​គាំទ្រ​គោលដៅ​អាកាសធាតុ​របស់​កម្ពុជា។

​លោក ដាវ អានសាន រដ្ឋលេខាធិការ MISTI បាន​លើក​ឡើង​ថា ភាព​ជា​ដៃគូ​នេះ​ឆ្លុះ​បញ្ចាំង​ពីការ​ប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្ម និងលើក​កម្ពស់​បច្ចេកវិទ្យាប្រកប​ដោយនិរន្តរភាព។ លោកថា MoU នេះ​នឹងកំណត់វិធីសាស្រ្តរបស់​កម្ពុជា​ក្នុងការអភិវឌ្ឍប្រព័ន្ធត្រជាក់ លើក​កម្ពស់​ប្រសិទ្ធភាព​ថាមពល និង​ដំណោះ​ស្រាយ​បរិស្ថាន។

លោក Toshiyuki Tanaka នាយកគ្រប់គ្រងក្រុមហ៊ុន Daikin ប្រចាំប្រទេសកម្ពុជា បានស្វាគមន៍​ចំពោះ​កិច្ចសហការនេះ។ លោកបានលើកឡើងថា Daikinមានមោទនភាពដែលបានចូលរួមគាំទ្រដំណើររបស់ កម្ពុជាឆ្ពោះទៅរកដំណោះស្រាយប្រព័ន្ធកំដៅ ខ្យល់ចេញចូល និងប្រព័ន្ធត្រជាក់ប្រកបដោយប្រសិទ្ធភាព និងមានមេត្រីភាពបរិស្ថាន។

មិន​តែ​ប៉ុណ្ណោះ​តាមរយៈភាពជាដៃគូនេះ Daikin នឹងចែករំលែកបទពិសោធ និងជំនាញជាសាកល​ដើម្បី​ពង្រឹក​សមត្ថភាព​ក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

សិស្សជាង ៥.៨ លាននាក់ត្រឡប់ចូលរៀនវិញ ខណៈដែលមីយ៉ាន់ម៉ាបើកបវេសនកាលថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់ ជំទាស់​ដាច់​អហង្ការ​ចំពោះ​សំណើ​​របស់​​អាមេរិក​ ប្ដេជ្ញា​បន្ត​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​

សេចក្ដីជូនដំណឹង២៣ នាទីutes មុន

ក្រុមហ៊ុនចំនីអាហារនិងភេសជ្ជៈអន្តរជាតិចំនួន ៣ សម្លឹងឃើញសក្តានុពលទីផ្សារកម្ពុជាមានកំណើនខ្លាំងក្លា

សន្តិសុខសង្គម២៥ នាទីutes មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

KPT+២៧ នាទីutes មុន

ភរិយាសេដ្ឋីកាស៊ីណូម៉ាកាវ ងាកទៅបំពេញធម៌ ក្រោយស្វាមីជាប់ឃុំ ពីបទបើកល្បែងខុសច្បាប់ និងលាងលុយកខ្វក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់អ៊ុយក្រែន ជាការសងសឹក

សន្តិសុខសង្គម២៤ ម៉ោង មុន

ផ្លូវក្រវាត់ព្រំដែនកម្ពុជា ថៃ ឡាវ និងផ្លូវជាតិទី​រួមខេត្តព្រះវិហារ ត្រូវបានថែទាំជាប្រចាំដើម្បីសម្រួលការធ្វើចរាចរណ៍ជូនពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម