Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកចក្រភពអង់គ្លេសជាដៃគូដ៏សំខាន់ក្នុងការប្រែក្លាយចម្ការមីនទៅជាវាលស្រែ

បានផុស

នៅ


លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអះអាងថា ចក្រភពអង់គ្លេស គឺជាដៃគូមួយយ៉ាងសំខាន់ និងលេចធ្លោ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាលើសកម្មភាពមនុស្សធម៌នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ លើកឡើងបែបនេះ នៅចំពោះមុខ លោក Philip O’Hara ទីប្រឹក្សាកម្មវិធីនៃក្រសួងការបរទេសអង់គ្លេស (FCDO) នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥ ដែលភាគីទាំងពីរបានពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្តោតលើការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងបោសសម្អាតមីនក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស ក្នុងនោះរួមមានទាំងការគាំទ្រដល់អង្គការ APOPO សម្រាប់ការអនុវត្ត​ពីចម្ការមីនទៅជាវាលស្រែផងដែរ។ តាមរយៈជំនួបនេះ ក៏បានពិភាក្សាលើរបាយការណ៍វាយតម្លៃ ដែលនឹងត្រូវរៀបចំដាក់ជូនរាជ​រដ្ឋាភិបាលអង់គ្លេស ដើម្បីធ្វើការពិនិត្យ និងពិចារណាលើការផ្តល់ជំនួយបន្ត ដែលនឹងត្រូវប្រជុំអនុម័តនៅក្នុង២០២៧ ខាងមុខ។

លោក Philip O’Hara បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីននៅកម្ពុជា ដែលទទួលបានការគាំទ្រពីចក្រភពអង់គ្លេសតាមរយៈក្រសួងការបរទេសអង់គ្លេស (FCDO) ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងបោសសម្អាតមីនមនុស្សធម៌នេះ។ ជាមួយគ្នានេះ លោកស្នើសុំឱ្យអាជ្ញាធរមីនផ្តល់កិច្ចសហការក្នុងការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំមកនេះ។

លោកបញ្ជាក់ទៀតថា​ ក្នុងចំណោមការគាំទ្ររបស់អង់គ្លេស គម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project)  ដែលកំពុងអនុវត្តដោយអង្គការ APOPO ពិតជាមានសារៈសំខាន់ មិនត្រឹមតែធ្វើការបោសសម្អាតមីនឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ ម៉ោង មុន

សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម

សេដ្ឋកិច្ច២២ ម៉ោង មុន

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក

ព័ត៌មានជាតិ២០ ម៉ោង មុន

ថៃដករូបព្រះពុទ្ធពីព្រំដែនអានសេះយកទៅដាក់ក្នុងបន្ទាយវិញក្រោយឈ្លោះគ្នាជាមួយខ្មែរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

មន្ទីរអប់រំខេត្តតាកែវ និងវិទ្យាល័យ ជាស៊ីម តាកែវ កំពុងមានភាពចម្រូងចម្រាស់រឿងបែងចែកដីកាន់កាប់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជម្លោះផ្ទៃក្នុងថៃ! Paetongtarn បន្ទោស Anutin ថា ប្រទេសគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម