Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសេដ្ឋកិច្ច ថា ករណីថៃបិទច្រកព្រំដែន គឺជះឥទ្ធិពលទៅប្រទេសខ្លួនឯងច្រើនជាងកម្ពុជា

បានផុស

នៅ

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ករណីដែលថៃបិទច្រកព្រំដែនមុនម៉ោងកំណត់ដោយឯកតោភាគីកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ មិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជាទេ ប៉ុន្តែ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចថៃខ្លាំងជាងកម្ពុជា ព្រោះកាលពីឆ្នាំ២០២៤ ថៃបានផលិត និងនាំចូលមកកម្ពុជា ច្រើនជាងទំនិញកម្ពុជានាំចេញទៅថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ប្រាប់មកកម្ពុជាថ្មីថា៖ “ការបិទព្រំដែនរបស់ថៃនេះ វាមិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជាទេ ក៏ប៉ុន្តែ វាបានជះឥទ្ធិពលទៅដល់ប្រទេសថៃខ្លាំងជាងប្រទេសកម្ពុជា”។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ថែមថា ការបិទព្រំដែនរបស់ថៃនេះ គឺការបង្ហាញថាប្រទេសខ្លួនខ្លាំង និងជាយុទ្ធសាស្ត្រដាក់សម្ពាធមកកម្ពុជា ដើម្បីឈានដល់ការចរចារឿងកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ លោកបញ្ជាក់ថា ភាពខ្លាំងរបស់កម្ពុជានៅតែរឹងមាំ ហើយកម្ពុជានៅតែប្រកាន់ជំហរដោយយកប្រព័ន្ធច្បាប់ជាគោល។ ទន្ទឹមនេះ លោកថាសូម្បីតែបណ្តាប្រទេសនៅអឺរ៉ុបក៏មានជំហរគាំទ្រកម្ពុជាក្នុងការឈ្លានពានដែរ។

លោកបាននិយាយថា៖ “ប្រសិនបើប្រទេសថៃនៅតែបន្តសកម្មភាពមិនសមរម្យទៀត នោះគឺវាអាចនឹងអាចឈានទៅដល់ការឈ្លានពាន ហើយក៏វាមិនខុសអីពីពិភពលោកដាក់ទណ្ឌកម្មទៅប្រទេសថៃ ដូចនឹងពិភពលោកដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីផងដែរនោះទេ”។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៧ ខែមិថុនា ពោល គឺបន្ទាប់ពីថៃបិទច្រកព្រំដែនដោយឯកតោភាគី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមបញ្ជាក់ប្រជាជនទាំង២ប្រទេសថា ប្រសិនបើមិនមែនទំនិញថៃលើទីផ្សារកម្ពុជា មិនមែនមកពីកម្ពុជាធ្វើពហិការ មិនប្រើទំនិញថៃនោះទេ ប៉ុន្តែ គឺមកពីលទ្ធផលនៃការបិទច្រកព្រំដែន ដោយសម្តេចថា “ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ”។

ក្នុងការផុសរបស់សម្តេចតេជោដដែលនោះ បានបញ្ជាក់ថា៖ “ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម