ព័ត៌មានអន្ដរជាតិ
EU ប្រកាសផែនការស្តុកគ្រឿងឧបភោគបរិភោគ ត្រៀមសម្រាប់សង្គ្រាមលោកលើកទី៣
ដោយមើលឃើញស្ថានការណ៍ពិភពលោកកាន់តែមិនស្រួលទៅៗ សហភាពអឺរ៉ុបបានប្រកាសពីផែនការស្តុកគ្រឿងឧបភោគបរិភោគរួមទាំងទឹកស្អាត ប្រេងឥន្ធនៈនិងថ្នាំសង្កូវផងដែរ សម្រាប់ប្រើប្រាស់ក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣។

ផែនការនេះត្រូវបានប្រកាសដោយស្នងការគ្រប់គ្រងវិបត្តិរបស់ EU លោកស្រី Hadja Lahbib កាលពីថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ ដោយនិយាយថា «គោលបំណងនៃផែនការ គឺដើម្បីធ្វើឲ្យប្រាកដចិត្តថា គ្រឿងផ្គត់ផ្គង់សំខាន់ៗក្នុងសង្គម ជាពិសេសឧបករណ៍ដែលជួយសង្គ្រោះជីវិតបាននោះគឺតែងតែមានជាប់ជាប្រចាំ។ បើយើងត្រៀមកាន់តែច្រើន យើងមិនសូវភ័យទេ»។

សូមជម្រាបថា ផែនការនេះពាក់ព័ន្ធនឹងការបង្កើតបណ្តាញរវាងរដ្ឋជាសមាជិក ដើម្បីបង្កើនសមត្ថភាពស្តុកដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើង, កំណត់ចន្លោះប្រហោង និងពង្រឹងស្តុកទំនិញកម្រិត EU។
ផែនការនេះត្រូវបានបង្ហាញ ក្រោយពេលអង្គការណាតូ ព្រមានថា រុស្ស៊ីអាចវាយប្រហារសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខ។

មេទ័ពអាល្លឺម៉ង់ Carsten Breuer កាលពីដើមខែមិថុនាបានព្រមានថា ប្រទេសជាសមាជិកណាតូត្រូវតែត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ីក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ ចំណែកនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen នៅដើមខែកក្កដា ក៏ព្រមានដែរថា រុស្ស៊ីអាចបង្កការគំរាមកំហែងសន្តិសុខដល់ EU នៅត្រឹមចុងទសវត្សរ៍នេះ ហើយថា ឧស្សាហកម្មការពារជាតិនៅអឺរ៉ុប និងអ៊ុយក្រែន ត្រូវតែពង្រីកក្នុងរយៈពេល៥ឆ្នាំទៀត ជាការត្រៀមលក្ខណៈ។
មិនមែនតែសមាជិកណាតូទេ សូម្បីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ព្រមានដែរថា រុស្ស៊ីអាចនឹងវាយប្រហារប្រទេសណាតូក្នុងរយៈពេល៥ឆ្នាំទៀត ដើម្បីធ្វើតេស្តសម្ព័ន្ធភាពនេះ។ លោកសម្តែងក្តីបារម្ភថា ផែនការរបស់សមាជិកណាតូ ក្នុងការបង្កើនកញ្ចប់ចំណាយការពារជាតិដល់ ៥% នៃ GDP ត្រឹមឆ្នាំ២០៣៥ គឺយឺតយ៉ាវណាស់។ លោកពូទីនអាចមានសមត្ថភាពកាន់តែខ្លាំង ត្រឹមឆ្នាំ២០៣០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រមុខណាតូ ចង្អុលចំឈ្មោះ២ប្រទេស ដែលនឹងអុជបញ្ឆេះសង្គ្រាមលោកលើកទី៣
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


