ព័ត៌មានអន្ដរជាតិ
ថៃខូចខាត ៣០០ លានដុល្លារ ពីសង្រ្គាមឈ្លានពានមកលើកម្ពុជា
ប្រទេសថៃបានអះអាងថា ការប៉ះទង្គិចប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយការឈ្លានពានរបស់ថៃ បានបង្កការខូចខាតជិត ៣០០ លានដុល្លារ ក្នុងរយៈពេលត្រឹម ៥ ថ្ងៃ គិតត្រឹមពេលដែលបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Pichai Chunhavajira បាននិយាយកាលពីថ្ងៃអង្គារថា ការប៉ាន់ស្មានបឋមនៃការចំណាយលើការជម្លៀស និងទ្រព្យសម្បត្តិដែលខូចខាត មានប្រមាណ ១០ ប៊ីលានបាត ឬ ៣០០ លានដុល្លារ ក្នុងជម្លោះដ៏សាហាវតានតឹងរយៈពេល ៥ ថ្ងៃ។
លោករដ្ឋមន្រ្តីថៃដដែលបានរំពឹងថា ផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែងនឹងកាន់តែធំ ចំពេលដែលអ្នកជំនាញថៃបានលើកឡើងថា ការឈ្លានពានរបស់ថៃបានបង្កជាផលវិបាកផ្សេងៗ រួមទាំងការប៉ះពាល់លើទំនុកចិត្តទេសចរណ៍ និងវិនិយោគិន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ចំពេលដែលសេដ្ឋកិច្ចថៃបានដើរអូសជើងរួចស្រាប់ហើយ។
គួរគូសបញ្ជាក់ថា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បានស្រាកស្រាន្តទៅនៅថ្ងៃទី ២៩ ក្រោយបទឈប់បាញ់ ដែលសម្រេចឡើងដោយប្រទេសទាំង២ ចូលជាធរមាននៅពាក់កណ្ដាលយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្លងចូលថ្ងៃបន្ទាប់។ ជម្លោះនេះ បានបង្កការជម្លៀសប្រជាជនប្រមាណ ៣០០ ០០០ នាក់ ចេញពីហានិភ័យក្នុងប្រទេសទាំងសងខាង៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


