សេដ្ឋកិច្ច
កម្ពុជាទម្លាក់ពន្ធសូន្យលើទំនិញនាំចូលពីអាមេរិក ជាសន្លឹកបៀចុងក្រោយ ចរចាពន្ធបដិកា
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់ឱ្យដឹងថា កម្ពុជាបានប្រើសន្លឹកបៀចុងក្រោយ ដោយមិនយកពន្ធរាល់មុខទំនិញនាំចូលរបស់អាមេរិកទាំងអស់ ក្នុងការចរចាពន្ធបដិកា។

សហរដ្ឋអាមេរិកនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ បានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៦១% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%) ដែលនេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅថ្ងៃសុក្រនេះថា អត្រាពន្ធនេះ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន និងអាចមានប្រៀបឈ្នះដោយសារតម្លៃពលកម្មនៅកម្ពុជាមានតម្លៃទាប និងជាទីតាំងនៅចំ កណ្ដាល មហាអនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ ភូមា និងផ្នែកខាងត្បូងរបស់ប្រទេសចិន គឺមានប្រជាពលរដ្ឋ ២៥០ លាននាក់។

ម្យ៉ាងទៀត ច្បាប់វិនិយោគកម្ពុជា គឺជាច្បាប់វិនិយោគដ៏ច្រើនជូនដល់អ្នកវិនិយោគ ច្បាប់វិនិយោគកម្ពុជាគ្មានការរើសអើង រវាងអ្នកវិនិយោគបរទេស ឬអ្នកវិនិយោគកម្ពុជា ដូច្នេះ ច្បាប់វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង កសាងផ្លូវ ស្ពាន កំពង់ផែ ព្រលានយន្តហោះ ដែលធ្វើឱ្យតម្លៃនៃការផលិតនៅកម្ពុជាមានតម្លៃប្រកួតប្រជែងបាន។
លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «អត្រា១៩% នេះ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង យើងមានប្រទេសឥណ្ឌូនេស៊ី ១៩% ប្រទេសម៉ាឡេស៊ី ១៩% ប្រទេសហ្វីលីពីន ១៩% ប្រទេសវៀតណាម ២០% ប្រទេសស្រីលង្កា ២០% បង់ក្លាដែស ២០% ដូច្នេះអត្រានេះ យើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានទាំងអស់»។

អត្រានេះ នឹងអាចថែរក្សារោងចក្រនៅកម្ពុជា និងពង្រីករោងចក្រដែលមានស្រាប់ និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីផលប្រយោជន៍ជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។
ក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ជាច្រើនដំណាក់កាលទើបទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


