ព័ត៌មានអន្ដរជាតិ
ឱនភាពពាណិជ្ជកម្មអាមេរិកធ្លាក់ចុះ ដោយសារពន្ធ ត្រាំ
ទិន្នន័យពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិក បានធ្លាក់ចុះកាលពីខែមិថុនា ដោយសារតែការធ្លាក់ចុះនៃការនាំចូលទំនិញប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ឱនភាពពាណិជ្ជកម្ម ដែលឆ្លុះបញ្ចាំងពីការនាំចូលច្រើនជាងនាំចេញរបស់អាមេរិក បានធ្លាក់ចុះ ១៦ ភាគរយ មកត្រឹម ៦០,២ ប៊ីលានដុល្លារ នៅខែមិថុនា ដែលនេះជាកម្រិតទាបបំផុតរាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣។
ការណ៍គួរឱ្យកត់សម្គាល់គឺថា ទំហំឱនភាពពាណិជ្ជកម្មជាមួយចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ២១ ឆ្នាំ ខណៈអ្នកជំនាញចង្អុលបង្ហាញទៅលើគោលនយោបាយពន្ធខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលជះឥទ្ធិពលលើការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មអាមេរិក។
មែនទែនទៅ ផលប៉ះពាល់នៃពន្ធគយបែបនេះ គ្របដណ្ដប់លើសពីពាណិជ្ជកម្មអន្តរជាតិ។ នៅខែកក្កដា សកម្មភាពក្នុងវិស័យសេវាកម្មរបស់អាមេរិកបានធ្លាក់ចុះ ដោយអាជីវកម្មបានបន្ទោសកំណើននៃការចំណាយ ខណៈត្រៀមផែនការដើម្បីប្រឈមមុខនឹងអត្រាពន្ធថ្មី។

គួរគូសបញ្ជាក់ថា នៅខែមិថុនា ការនាំចេញសរុបរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្តិចមកត្រឹម ២៧៧,៣ ប៊ីលានដុល្លារ ខណៈការនាំចូលបានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៣៣៧,៥ ប៊ីលានដុល្លារ។ ការនាំចូលទំនិញប្រើប្រាស់ និងការផ្គត់ផ្គង់ឧស្សាហកម្មមានកម្រិតទាបបំផុត ចាប់តាំងពីចំណុចកំពូលនៃវិបត្តិកូវីដ។
ចំណុចសំខាន់នៃរបាយការណ៍ពាណិជ្ជកម្មកាលពីថ្ងៃអង្គារនោះ គឺការធ្លាក់ចុះយ៉ាងខ្លាំងនៃឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិន។ ក្នុងខែមិថុនា ទំហំនេះបានធ្លាក់ចុះ ១/៣ មកនៅត្រឹម ៩,៥ ប៊ីលានដុល្លារ ពោលគឺតូចបំផុតរាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០០៤៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


