សេដ្ឋកិច្ច
សមាគមម្រេចកំពង់ធំ មានសមត្ថភាពផ្គត់ផ្គង់ម្រេចរហូតដល់ ១០០ តោននៅក្នុងទីផ្សារ
សមាគមម្រេចសរីរាង្គកំពង់ធំស្ថិតនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះម្រេចសរុបចំនួន ៩៣ ហិកតា ដែលមានសមាជិក ៦០ គ្រួសារ និងមានសមត្ថភាពផ្គត់ផ្គង់ម្រេចពី ៦០-១០០ តោន ក្នុងមួយឆ្នាំនៅលើទីផ្សារ។

លោក ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៤-៥ ខែសីហា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារ ជួបពិភាក្សាការងារ ជាមួយសហព័ន្ធម្រេចកម្ពុជា និងសមាគមម្រេចសរីរាង្គ។
ផលិតផលម្រេចរបស់សមាគមទទួលបានការគាំទ្រពីទីផ្សារ ដោយមានក្រុមហ៊ុនមួយចំនួនដូចជា៖ ក្រុមហ៊ុន អូឡាំ (Olam) ក្រុមហ៊ុន Agree Cook ក្រុមហ៊ុន Sela pepper Co.Ltd ក្រុមហ៊ុន S.E.A.T.S Inc ក្រុមហ៊ុន Sing natures of Asia Co.Ltd។
ក្រៅពីការគាំទ្រពីទីផ្សារនៅក្នុងស្រុកសមាគមក៏មានបំណងនាំម្រេចសុវត្ថិភាពទៅកាន់ទីផ្សារប្រទេសចិនថែមទៀត។ នៅក្នុងការជួយគាំទ្រដំណាំម្រេចកម្ពុជានេះ ក្រសួងកសិកម្ម ក៏បានសហការរៀបចំបែបបទជាមួយសហព័ន្ធម្រេចកម្ពុជាយ៉ាងសកម្មផងដែរ។

លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជាថ្មីថា ស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ ធ្វើឱ្យការនាំចេញធ្លាក់ចុះ ខណៈការប្រមូលផលម្រេចមិនទាន់បញ្ចប់នៅឡើយទេ ចំណែកឯតម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន។
យោងតាមក្រសួងពាណិជ្ជ នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញម្រេចសម្រេចបានទំហំទឹកប្រាក់ជិត ២០ លានដុល្លារ ធ្លាក់ចុះ ២១,៣៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់ ២៥ លានដុល្លារ។
យោងតាមសមាគមសហព័ន្ធម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបានកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។

ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ តោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


